Friday, April 26, 2024
Homeព័ត៌មានជាតិឪម៉ែភ័យសភ្នែក កូនស្រីក្រមុំរូបស្រស់បាត់ខ្លួន១ថ្ងៃ គ្មានដំណឹង

ឪម៉ែភ័យសភ្នែក កូនស្រីក្រមុំរូបស្រស់បាត់ខ្លួន១ថ្ងៃ គ្មានដំណឹង

ខេត្តស្វាយរៀង ៖ នារីវ័យក្មេងម្នាក់ បានជូនប្អូនប្រុសរបស់ខ្លួនទៅរៀនកួរនៅផ្ទះលោកគ្រូ ចម្ងាយពីផ្ទះរបស់ខ្លួនប្រមាណជាង១៥០ម៉ែត្រ រួចក៏បាត់ខ្លួនពេញ១ថ្ងៃ មិនដឹងថាទៅណា ជាមួយអ្នកណា ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ ខំតាមស្វែងរកសព្វកន្លែង ប៉ុន្តែគ្មានដំណឹងទាល់តែសោះ។

នារីវ័យក្មេងដែលនៅសុខៗបាត់ខ្លួនដោយគ្មានដំណឹងនេះ មានឈ្មោះដាំ ចាន់រស្មី អាយុ២២ឆ្នាំ មានលំនៅក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង មានឪពុកឈ្មោះដាំ ស៊ិនឌឿន អាយុ៥១ឆ្នាំ ម្តាយឈ្មោះវង ចាន់រ៉ាវី អាយុ៤៩ឆ្នាំ។ នារីរូបនេះបានបាត់ខ្លួនចេញពីផ្ទះ កាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី០៥ តុលា ២០១៨ បន្ទាប់ពីជូនប្អូនប្រុសចេញទៅរៀនកួរនៅផ្ទះគ្រូ ក្នុងភូមិតារាងបាល់ជាមួយគ្នា។

 

ក្រោយពីបាត់កូនស្រីពេញ១ថ្ងៃ រហូតមកដល់វេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨ ទៅហើយនៅតែមិនទាន់ ឃើញកូនស្រីត្រឡប់មកផ្ទះវិញទៀត ណាមួយខ្លាចកូនស្រីត្រូវចាញ់ល្បិចមនុស្សមិនល្អ នាំយកទៅធ្វើបាបផងនោះ ទើបឪពុកម្តាយបានសម្រេច ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែម្តង៕

RELATED ARTICLES