ព័ត៌មានទាន់ហេតុការណ៍
វៀតណាម៖ ប្រភពផ្លូវការ បានថ្លែង ប្រាប់សារព័ត៌មាន ចិនស៊ីនហួរថា យន្តហោះ ហ្វឹកហ្វឺនយោធា ម៉ូដែល L-39 មួយគ្រឿងរបស់វៀតណាម បានជួបហេតុ ការគ្រោះថ្នាក់ ធ្លាក់នៅវាល ស្រែមួយ កន្លែងដែល ស្ថិតនៅខេត្តភូមិភាគ កណ្តាល Phu Yen របស់វៀតណាមកាល ពីព្រឹកមិញនេះ ដែលឆ្ងាយ ពីរដ្ឋធានី ហាយណូយ ប្រមាណជា៩៥០គីឡូម៉ែត្រ។
លោក Vo Ngoc Hoa ប្រធាន គណៈកម្មការប្រជា ជនស្រុក Dong Hoa ខេត្ត Phu Yen បានថ្លែងថាភីឡុត ម្នាក់បានស្លាប់ បាត់បង់ជីវិតក្នុងឧប្បត្តិហេតុ ធ្លាក់យន្តហោះនេះ។
ទន្ទឹមនិងនេះ កាសែតអនឡាញក្នុង ស្រុក Tuoi Tre បានរាយ ការណ៍ថាយន្តហោះ ចម្បាំងដែល មានលេខកូដ 8705 នេះបានខូចម៉ាស៊ីនខណៈ ពេលហោះ ហើរហើយក៏ ធ្លាក់ចុះក្នុង អំឡុងពេល ប៉ុន្មាននាទីបន្ទាប់ពីហោះឡើងក្នុង រង្វង់ម៉ោង៨ និង២០នាទីក្នុងស្រុកនៅ ថ្ងៃសុក្រនេះ។
សារព័ត៌មានដដែល នោះថែមទាំង បានសរសេរថាសិស្សភីឡុត (អ្នករៀនបើកយន្តហោះចម្បាំង) ដែលស្ថិត នៅលើ យន្តហោះនោះបានព្យាយាម ធ្វើការចុះចតជា បន្ទាន់នៅអាកាស យានដ្ឋានដែល ស្ថិតនៅក្បែរ នោះបំផុតប៉ុន្តែ មិនបានជោគ ជ័យឡើយ។
ដោយឡែក សាក្សីនិយាយ ថាយន្តហោះដែល ធ្លាក់នោះជា ប្រភេទយន្តហោះ ចម្បាំងយោធាខ្នាត តូចមួយគ្រឿង។ កងកម្លាំងជួយ សង្រ្គោះបានទៅ ដល់កន្លែងកើត ហេតុដែលបាន ឡោមព័ទ្ធតំបន់ នោះទៀតផង។
យន្តហោះចម្បាំងម៉ូដែល L-39 លេខកូដ៨៧៣៩
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា