Friday, May 17, 2024
Homeមុខម្ហូបមុខម្ហូបសម្រាប់ល្ងាចនេះ ៖ ញាំសាច់ជ្រូក៣ជាន់

មុខម្ហូបសម្រាប់ល្ងាចនេះ ៖ ញាំសាច់ជ្រូក៣ជាន់

  • គ្រឿងផ្សំ

-សាច់ជ្រូកបីជាន់ ……………………………………………………………….150 ក្រាម

-ឃិនឆាយហាន់ …………………………………………………………………….2 ដើម

-ខ្ទឹមបារាំងហាន់ …………………………………………………………………….1 មើម

-ការ៉ុតឈូសជាសរសៃ² ……………………………………………………………1 មើម

-ប៉េងប៉ោះ ……………………………………………………………………………..2 ផ្លែ

-ទឹកត្រី …………………………………………………………………….2 ស្លាបព្រាបាយ

-ស្ករស …………………………………………………………………..1 ស្លាបព្រាកាហ្វេ

-ទឹកក្រូចឆ្មារ ………………………………………………………………1 ស្លាបព្រាបាយ

-ម្ទេសបុក ………………………………………………………………………….3 ផ្លែ។

  • វិធីធ្វើ

-សាច់ជ្រូកបីជាន់ ហាន់ជាចំណិតតូចល្មម រួចរៀបដាក់ក្នុងចាន ឬភាជនៈណាដែលធន់នឹងកម្តៅ។ បន្ទាប់មកដាក់ចូលក្នុងចង្ក្រានម៉ៃក្រូវេវ ដើម្បីចម្អិនប្រមាណ4-5នាទី ឱ្យឡើងពណ៌លឿងស្រួយ។

-ធ្វើទឹកញាំដោយលាយម្ទេស ទឹកត្រី ស្ករស និងទឹកក្រូចឆ្មារ រួចកូរបញ្ចូលគ្នាឱ្យសព្វ ហើយទុកមួយអន្លើសិន។

-ដាក់សាច់ជ្រូកបីជាន់ ឃិនឆាយ ខ្ទឹមបារាំង ការ៉ុត និងប៉េងប៉ោះចូល រួចច្របល់បញ្ចូលគ្នា ហើយសឹមថែមទឹកញាំចូលទៅច្របល់បញ្ចូលគ្នាមួយសាទៀត។

-ដួសដាក់ចានសម្រាប់ទទួលទាន ជាការស្រេច៕

RELATED ARTICLES