Thursday, November 28, 2024
Homeមុខម្ហូបមុខម្ហូបថ្ងៃនេះ ៖ បង្គាត្រាំ ទឹកត្រីវ៉ាសាប៊ិ

មុខម្ហូបថ្ងៃនេះ ៖ បង្គាត្រាំ ទឹកត្រីវ៉ាសាប៊ិ

  • គ្រឿងផ្សំ

-បង្គា ……………………………………..៦ ក្បាល

-ពងបង្គា …………………………១ ស្លាបព្រាបាយ

-ម្ទេសចិញ្ច្រាំ ……………………..១ ស្លាបព្រាបាយ

-ខ្ទឹមសចិញ្ច្រាំ …………………….២ ស្លាបព្រាបាយ

-ស្ករស …………………………..១ ស្លាបព្រាបាយ

-ទឹកត្រី ……………………………២ ស្លាបព្រាបាយ

-ទឹកក្រូចឆ្មារ ……………………..២ ស្លាបព្រាបាយ

-វ៉ាសាប៊ិ ………………………….២ ស្លាបព្រាបាយ

-បន្លែ ……………………………តាមចំណូលចិត្ត។

  • វិធីធ្វើ

-បកសំបកបង្គា វះយកសរសៃខ្មៅចេញ លាងឱ្យស្អាត ត្រាំទឹកកកទុកចោលប្រមាណ២០នាទី (ដើម្បីឱ្យបង្គាស្រួយ)។

-ធ្វើទឹកញាំមានគ្រឿងផ្សំដូចជា ម្ទេស ខ្ទឹមស ស្ករស ទឹកត្រី ទឹកក្រូចឆ្មារ និងវ៉ាសាប៊ិ លាយបញ្ចូលគ្នាឱ្យសព្វ។

-រៀបបន្លែដាក់ចាន ហើយរៀបបង្គាដាក់ពីលើ រួចសឹម ស្រោចទឹកញាំ រោយពងបង្គាពីលើទៀត ជាការស្រេច៕

RELATED ARTICLES