Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិបាញ់ប្រហារ នៅភោជនីយដ្ឋាន ឆ្នេរសមុទ្រ ក្នុងរដ្ឋធានី ម៉ូហ្គាឌីស្យូ

បាញ់ប្រហារ នៅភោជនីយដ្ឋាន ឆ្នេរសមុទ្រ ក្នុងរដ្ឋធានី ម៉ូហ្គាឌីស្យូ

ព័ត៌មានទាន់ហេតុការណ៍

សូម៉ាលី៖ អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានថ្លែងថា មានខ្មាន់កាំភ្លើង បីទៅបួននាក់ បានបើកការ បាញ់ប្រហារនៅ ភោជនីយដ្ឋានឆ្នេរ សមុទ្រមួយកន្លែងក្នុង រដ្ឋធានីម៉ូហ្គាឌីស្យូរបស់ ប្រទេសសូម៉ា លីកាល ពីថ្ងៃព្រហ្បត្តិ៍ ដែលជំរុញឲ្យមាន ការបាញ់តបតជា មួយនិងកង កម្លាំងសន្តិសុខនៅទីនោះ។

អ្នករាយការណ៍ ព័ត៌មានរូប នោះបានឲ្យដឹងទៀត ថាឧប្បត្តិហេតុនេះបានចាប់ ផ្តើមនៅពេលមានការ បំផ្ទុះគ្រាប់បែក ក្នុងរថយន្តមួយ គ្រឿងដែលស្ថិត នៅក្បែរនោះ។ ក្រោយមកខ្មាន់កាំភ្លើង បានរត់សំដៅចូលភោជនីយដ្ឋាន ដែលមនុ ស្សពេញនិយមចូលទទួលទានអាហារ មួយក្បែរឆ្នេង Lido ។

បន្ទាប់មក កងកម្លាំង ការពារសន្តិសុខ ជាច្រើននាក់នៅកន្លែង កើតហេតុបានបាញ់តបត ជាមួយនិង ខ្មាន់កាំភ្លើង ដែលលាក់ខ្លួនក្នុងភោជនីយដ្ឋានតែម្តង។លោកបានបានបន្ថែម ថាការប្រយុទ្ធគ្នាដោយគ្រាប់ កាំភ្លើងនៅតែឭចេញ ពីកន្លែងកើតហេតុដដែល ស្របពេល ដែលមន្ត្រីមាន សមត្ថកិច្ចបានចាត់ កងកម្លាំង សន្តិសុខឡោម ព័ទ្ធជុំវិញហាងនោះ។ ភ្លាមៗនោះពុំទាន់ មានតួលេខជាក់លាក់អំពី អ្នករបួស និងស្លាប់ នៅឡើយទេ។

ចំណែកបណ្តាញ ព័ត៌មានក្នុង ស្រុករបស់ សូម៉ាលីមួយ ចំនួនបានរាយការ ណ៍ថាក្រុម សកម្មប្រយុទ្ធ Shabaab បានអះអាង ទទួលខុសត្រូវចំពោះការ វាយប្រហារនេះ។

គួររំលឹកថាក្រុម ដែលស្ថិត ក្នុងបណ្តាញ អាល់កៃដាមួយនេះ(Shabaab) កំពុងវាយប្រហារផ្តួល រំលំរដ្ឋាភិបាល ក្រុងម៉ូហ្គាឌីស្យូ ដែលមានអន្តរជាតិនៅពី ក្រោយខ្នង។

RELATED ARTICLES