Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិShenyang J-11 ចិន គួប្រជែង ​បក្សីស្លាបដែក អាមេរិក ខ្លាំងកម្រិតណា?

Shenyang J-11 ចិន គួប្រជែង ​បក្សីស្លាបដែក អាមេរិក ខ្លាំងកម្រិតណា?

ចំណេះដឹងទូទៅអំពីសព្វាវុធប្រើនៅសមុទ្រចិនខាងត្បូង

កងទ័ពជើង អាកាសចិន បាននិងកំពុង ស្វែងរកមើល ឱកាសមួយ ក្នុងការផលិត នូវយន្តហោះចម្បាំង ជំនាន់ទី៤ ដែលមាន ប្រសិទ្ធភាព វាយលុក ស្មើគ្នា ដែលត្រូវបាន ប្រើប្រាស់ដោយ បណ្តាប្រទេស សមាជិកអង្គការ ណាតូ (NATO)។

គំនិតដំបូង ឡើយអំពី ការអភិវឌ្ឍនូវ យន្តហោះចម្បាំង ដូចផលិតផល របស់សូវៀត នៅចុងទសវត្សរ៍ឆ្នាំ ៧០ គឺនៅ ពេល រោងចក្រ Shenyang បានបញ្ចូល ការរចនាម៉ូដយន្ត ហោះចម្បាំង ធុនស្រាលរបស់ សហភាពសូវៀត MiG-19 ដែលបំពាក់ មកជាមួយ ម៉ាស៊ីនRolls-Royce Spey 512 រ បស់ចក្រភពអង់គ្លេស។ គម្រោងនេះ ត្រូវបានគេ ស្គាល់ថាជាយន្ត ហោះម៉ូដែល J-11 ។

ក្នុងឆ្នាំ១៩៩០ប្រទេសចិន បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយជាមួយ និងរុស្ស៊ី ដែលអនុញ្ញាត ឲ្យមានការផលិត យន្តហោះ ចម្បាំង Su-27SK  ចំនួន២០០ គ្រឿងដែល ទទួលបានការផ្តត់ ផ្គង់គ្រឿង បន្លាស់ពីរុស្ស៊ី។ ចំណែកផលិតកម្ម J-11 បានចាប់ ផ្តើមឡើង ក្នុងឆ្នាំ១៩៩៨។ ហើយវា ត្រូវបានលើក កម្ពស់ការហោះ ហើរក្នុងអំឡុង ពេលជាមួយគ្នា នោះដែរ។

តែយ៉ាង ណាយន្តហោះ ប្រយុទ្ធនេះបញ្ឈប់ ផលិតកម្ម បន្ទាប់ពីផលិត បាន១០០គ្រឿង។ក្រោយមកចិនបាន ផលិតកំណែ ទម្រង់ថ្មីនៃ យន្តហោះដែល ជាផលិត ផលក្នុងស្រុក។

8888

J-11 មានម៉ាស៊ីន ភ្លោះមួយ កៅអីទោលខ្នាត យន្តហោះលំដាប់ ល្អឯកសម្រាប់ ភីឡុត ដែលមាន មូលដ្ឋានយក តាមការរចនា ម៉ូដរបស់ យន្តហោះ Sukhoi Su-27 ។ម្យ៉ាងទៀតយន្ត ហោះនេះគឺគេបានក ត់សម្គាល់ថាជា គូប្រជែងជាមួយ និងយន្តហោះ ចម្បាំងសហរដ្ឋ អាមេរិកដូចជា Lockheed Martin F-16 Fighting Falcon ឬ Boeing F/A-18 Hornet ។

រហូតមកដល់ ពេលនេះចិនមានកំណែ ទម្រង់ថ្មីនៃ យន្តហោះប្រភេទនេះ ចំនួន២៥៣ម៉ូដែល ខុសៗគ្នាហើយផលិត កម្មក៏នៅតែ បន្តផលិត ផងដែរ។

Shenyang J-11 មានសមត្ថភាព បើកបរល្បឿនអតិបរមា ប្រហែល២៥០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ បំពាក់សព្វាវុធ ដូចជាកាំ ភ្លើងធំខ្នាត ១x២៣ មីលីម៉ែត្រ ឬ៣០ មីលីម៉ែត្រ មីស៊ីលបាញ់រ យៈចម្ងាយមធ្យម PL-12, PL-7, PL-8, PL-9,និងមីស៊ីល រយៈចម្ងាយខ្លី AIM-9L/M ក៏ដូចជាគ្រាប់ បែកចង្កោមទម្លាក់ តាមសេចក្តីត្រូវការ។

សម្គាល់៖ ថ្មីៗនេះគេសង្កេត ឃើញចិន ប្រើយន្តហោះប្រភេទនេះ  ចំណែកសហរដ្ឋអាមេរិក ប្រើយន្តហោះ Boeing F/A-18 Hornet នៅសមុទ្រ ចិនខាងត្បូង។

gggg

99999

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES