ព័ត៌មានទាន់ហេតុការណ៍
ម៉ិកស៊ិក៖ គណៈកម្មការ សន្តិសុខជាតិ បាន បង្ហើបកាលពីថ្ងៃអា ទិត្យថាអាជ្ញាមាន សមត្ថកិច្ច ម៉ិកស៊ិកបាន លាតត្រដាងពី ផ្លូវរូងសម្ងាត់ក្រោមដីមួយ ដែលមានទិស ដៅពីរដ្ឋដែល ស្ថិតនៅភាគ ពាយព្យ Sonora ឆ្ពោះទៅកាន់ អារីហ្សូណា របស់ សហរដ្ឋអាមេរិក។
ស្ថាប័នខាងលើ បានឲ្យដឹងទៀត ការរកឃើញនេះ បានកើតឡើង ខណៈពេល ដែលប៉ូលិស ម៉ិកស៊ិក ចុះធ្វើការពិនិត្យបំពង់ ទុយោបង្ហូរទឹក មួយកន្លែង ដែលឆ្លង កាត់ព្រំដែន ជាការកត់ សម្គាល់គេ បានសង្កេតឃើញពីភាពមិនប្រក្រ តីនៅលើផ្ទៃនៃ បេតុងនៅ ចំណុចមួយ។
បន្ទាប់ពីការ ដោះចេញឬ ផ្លាស់ប្តូរសម្ភារៈ មួយចំនួន មន្ត្រីប៉ូលិស បានរកឃើញនូវ ផ្លូវរូងក្រោម ដីដ៏ អាថ៌កំបាំង មួយដែល មានប្រវែង ១,៥ម៉ែត្រ នៅ លើដែន ដីម៉ិកស៊ិក និងជាង៣០ម៉ែត្រ លើទឹកដីអាមេរិក។
អង្គភាពខាង លើបានថ្លែង ថាពាក់កណ្តាលនៃ រូងនោះត្រូវបាន គាំទ្រដោយ ធ្នឹមធ្វើអំពីឈើ ហើយចំណែក ដែលនៅ សេសសល់គឺដីនិងថ្មដែល គេមើលឃើញ យ៉ាងច្បាស់ពីសំណង់ ដែលបន្តធ្វើនៅឡើយ ដោយគ្មាន ច្រកចេញទៅផ្ទៃខាង ក្រៅនៅឡើយ។
អាជ្ញាធរទាំងពីរភាគី ដែលមានព្រំដែន ជាប់គ្នានេះបាន លើកឡើង ថារូងសម្ងាត់ក្រោមដី ប្រភេទនេះត្រូវបាន ប្រើប្រាស់ដោយ ឈ្មួញរត់ពន្ធគ្រឿងញៀន ឬជនអន្តោ ប្រវេសន៍ដែលគ្មានឯក សារត្រឹមត្រូវ។
គួររំលឹកថាកាល ពីខែមេសា អាជ្ញាធរ សហរដ្ឋអាមេរិក បានរកឃើញរូងក្រោម ដីដ៏វែងជាង គេបំផុតដែលត្រូវ បានប្រើប្រាស់ សម្រាប់នាំ គ្រឿងញៀន ខុសច្បាប់ចេញ ពីម៉ិកស៊ិក ម្តងរួចមកហើយ។