រុស្ស៊ីឆ្លៀត ពង្រាយទ័ពជា ថ្មីម្តងទៀត នៅគ្រីមេអំឡុង ពេលសមយុទ្ធ

ព័ត៌មានទាន់ហេតុការណ៍

រុស្ស៊ី៖ ក្រសួងការ ពារជាតិរុស្ស៊ីបាន ថ្លែងកាលពីថ្ងៃ អាទិត្យថា រដ្ឋាភិបាលរុស្ស៊ីបានដាក់ ពង្រាយ កងទ័ពជើង អាកាសជា និង ជើងទឹកសា រ  ជាថ្មីនៅឧបទ្វីបគ្រីមេ ក្នុងពេលធ្វើសម យុទ្ធទ្រង់ទ្រាយធំ។

ក្រសួងបាន បង្ហើបនៅក្នុងសេ ចក្តីថ្លែងការណ៍ មួយថា នៅក្នុងផ្នែកមួយការ ធ្វើអធិការកិច្ចត្រៀម ប្រយុទ្ធក្នុង សមយុទ្ធ យោធា ដែលកំពុង ប្រតិបត្តិការ កងកម្លាំង របស់ទ័ពអាកាស ប្រើកម្លាំងវាយ លុកដណ្តើមកង ពលតូចហើយ កងពលតូច នៃកងម៉ារីន Caspian Flotilla បានបោះទី តាំងជាថ្មីម្តងទៀត ក្នុងតំបន់ គ្រីមេនិងដែនដី Krasnodar ។

កម្លាំងប្រដា ប់អាវុធរ បស់រុស្ស៊ី បានចាប់ ផ្តើមធ្វើសមយុទ្ធយោ ធាពេញមួយ សប្តាហ៍ដែល ពាក់ព័ន្ធនិង តំបន់យោធា ចំនួន៣ក្នុង ចំណោម មណ្ឌលយោ ធាសំខាន់៤របស់ ជាតិចាប់ពីថ្ងៃ ព្រហស្បត្តិ៍ដើម្បីធ្វើការ ត្រួតពិនិត្យ សមត្ថភាពក្នុងការ បង្កើនកម្លាំងនិង ការពារ ផលប្រយោជន៍ របស់ជាតិ ក្នុងពេលមានការ កើនឡើងនូវការគំរាម កំហែងផ្នែកសន្តិសុខ។

ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយ ក្រែនបាននិងកំពុងកើន ឡើងរឹតតែ ខ្លាំងចាប់តាំង ពីដើមខែសីហា នៅពេលដែល ការិយាល័យសន្តិសុខ សហព័ន្ធរុស្ស៊ីបានថ្លែង ថាខ្លួននៅតែ ទទូចថាមេខ្លោង វាយប្រហារ ដោយ ភេរវកម្មមួយ ចំនួនក្នុងតំបន់ គ្រីមេគឺដឹកនាំដោយ ក្រុមស៊ើប ការណ៍ សម្ងាត់របស់ អ៊ុយក្រែន ខណៈ ដែលការចោទ ប្រកាន់នេះត្រូវបាន បដិសេធពី សំណាក់រដ្ឋា ភិបាលក្រុងគៀវ។

ទោះជាយ៉ាង ណារដ្ឋាភិបា លក្រុងមូស្គូបានប្តេជ្ញា ចាត់វិធានកា រណ៍បន្ថែម ដើម្បី ធានា បាននូវសុវត្ថិភាពនៃ ហេដ្ឋារចនា សម្ព័ន្ធនិងប្រជា ជនក្នុង ឧបទ្វីបគ្រីមេ។