Sunday, November 24, 2024
Homeបច្ចេកវិទ្យាសហ​​ស្ថាបនិក​ Apple​ មិន​​គាំទ្រ​ iPhone​ 7 ​បំបាត់​​រន្ធ ​៣,៥​​មិល្លីម៉ែត្រ​

សហ​​ស្ថាបនិក​ Apple​ មិន​​គាំទ្រ​ iPhone​ 7 ​បំបាត់​​រន្ធ ​៣,៥​​មិល្លីម៉ែត្រ​

Steve Wozniak ចាត់ទុកថា នេះមិនមែន ជាពេលបំបាត់រន្ធ ៣,៥មិល្លីម៉ែត្រទេ ហើយប្រសិនបើបំបាត់នោះ ការតភ្ជាប់ Bluetooth នៅលើ iPhone 7 ចាំបាច់ត្រូវបានធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ។
ថ្វីត្បិតមិនទាន់ត្រូវបាន Apple អះអាង ប៉ុន្តែពីអ្វីដែលបានលេចធ្លាយ មានលទ្ធភាពជាច្រើនដែលថា iPhone 7 នឹងមិននៅរន្ធដោតកាស ៣,៥មិល្លីម៉ែត្រទៀតទេ ។ ជំនួសទៅក្នុងនោះ វានឹងត្រូវបានដាក់បញ្ចូលដោយរន្ធ Lightning ។
ព័ត៌មាននេះ ទទួលបានយោបល់ចម្រុះជាច្រើនយ៉ាងឆាប់រហ័ស ។ មានអ្នកចូលចិត្ត ព្រោះវានឹងជួយឲ្យការរចនា iPhone ស្តើង និងស្រស់ស្អាតជាង ថ្មធំជាង ក៏ដូចជាគុណភាពសំឡេងល្អជាង … ប៉ុន្តែក៏មានយោបល់ចាត់ទុកថា វាបាត់បង់ប្រយោជន៍ ពិសេសគឺការត្រូវទិញអាដាប់ធ័រ ប្រសិនបើប្រើប្រាស់រន្ធដោតចាស់ ឬប្រើកាស Bluetooth ប្រសិនបើចៃដន្យកាសអមត្រូវខូច ។ ក្រៅពីនេះ ការដែល Apple និយាយទេជាមួយរន្ធនេះ នៅធ្វើឲ្យវិស័យបច្ចេកវិទ្យាសំឡេងត្រូវមានបណ្តាផលិតផលផ្លាស់ប្តូររន្ធដោត ដើម្បីឲ្យសមស្រប ។
សហស្ថាបនិក Apple លោក Steve Wozniak យល់ស្របតាមយោបល់ទីពីរ ។ ក្នុងពេលនិយាយជាមួយ The Australian Financial Review លោកចាត់ទុកថា ការបំបាត់ចោលរន្ធ ៣,៥មិល្លីម៉ែត្រ នៅលើ iPhone 7 គឺជាគំនិតមិនសមស្របសម្រាប់ពេលវេលានេះ ដោយសារវានឹងបង្កផលប៉ះពាល់អវិជ្ជមានដល់អ្នកប្រើប្រាស់ ។
លោក Wozniak ឲ្យដឹងថា «ជាមួយអ្នកណាកំពុងប្រើប្រាស់កាសមានខ្សែ ៣,៥មិល្លីម៉ែត្រ ពួកគេត្រូវចំណាយប្រាក់បន្ថែម ដើម្បីទិញបណ្តាអាដាប់ធ័រ ហើយរឿងនោះគឺខ្ជះខ្ជាយសម្បើមណាស់ ។ ចំណែកជាមួយកាសគ្មានខ្សែ ការតភ្ជាប់តាមរយ: Bluetooth ធ្វើឲ្យគុណភាពសំឡេងថយចុះជាច្រើនដង ។ ពិសេសគឺ ខ្ញុំនឹងមិនប្រើប្រាស់ការតភ្ជាប់ Bluetooth ដើម្បីស្តាប់តន្ត្រីទេ លុះត្រាតែមានស្តង់ដារ Bluetooth ថ្មីមួយ មានកម្រិតបញ្ជូនខ្ពស់ជាង ដើម្បីបញ្ជូនសំឡេងល្អជាង» ។
ក៏នៅក្នុងការនិយាយនោះដែរ Wozniak វាយតម្លៃខ្ពស់ USB Type-C ។ លោកចាត់ទុកថា នេះនឹងជារន្ធតភ្ជាប់របស់អនាគត អាចជំនួសឲ្យរន្ធ ៣,៥មិល្លីម៉ែត្រ ដូចអ្វីដែលក្រុមហ៊ុនទូរស័ព្ទប្រទេសចិន LeEco បានធ្វើនៅលើបណ្តាផលិត Le 2, Le 2 Pro និង Le Max 2 ៕
ដោយ: តូច រំលឹក

RELATED ARTICLES