Wednesday, April 24, 2024
Homeព័ត៌មានអន្តរជាតិបំផ្ទុះគ្រាប់ បែកនៅស្ថាន ទូតចិន ប្រចាំកៀហ្ស៊ីស៊ីស្ថាន

បំផ្ទុះគ្រាប់ បែកនៅស្ថាន ទូតចិន ប្រចាំកៀហ្ស៊ីស៊ីស្ថាន

ព័ត៌មានទាន់ហេតុការណ៍បំផុត

កៀហ្ស៊ីស៊ីស្ថាន៖ ប្រភពផ្លូវ ការឲ្យដឹង ថារថយន្តមួយ គ្រឿងដែល បើកបរដោយ ជនអត្តឃាតម្នាក់ បានបំផ្ទុះគ្រាប់បែក ក្នុងរថយន្តនោះក្រោយពីបង្កើន ល្បឿនបុក ទម្លាយច្រកទ្វារចូល នៃស្ថានទូតចិន ក្នុងរដ្ឋធានី ប៊ីស្កេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន។

លោក ឧបនាយករដ្ឋមន្ត្រី Zhenish Razakov បានថ្លែងថាជន អត្តឃាតដោយ គ្រាប់បែកម្នាក់បានស្លាប់ បាត់បង់ជីវិតហើយបុគ្គលិកស្ថានទូតបីនាក់ ដែលសុទ្ធសឹង តែជាជនជាតិ កៀហ្ស៊ីស៊ីស្ថាន បានរងរបួស។

ចំណែកប្រធាន សន្តិសុខប្រចាំ ស្ថានទូតចិន បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មាន ក្នុងស្រុក AKIpress ថាក្នុង ហេតុការណ៍នេះពុំមានជនជាតិចិនណា ម្នាក់រងរបួស នោះឡើយ។

តាមសាក្សីនិយាយថា មុនពេលកើត មានគេ សង្កេតឃើញមាន រថយន្តមួយគ្រឿង បានបើកបោះពួយ យ៉ាងលឿនសំដៅបុកកំទេចច្រកទ្វារ ចូលស្ថាន ទូតចិន ហើយបាន បំផ្ទុះគ្រាប់បែកនៅ ចំកណ្តាលអគារស្ថា នទូតនិងស្ថិតនៅ ក្បែរនៅ កន្លែងស្នាក់នៅ របស់ប្រមុខបេសកកម្មកាទូត ផ្ទាល់តែម្តង។

លោក Razakov បានថ្លែងប្រាប់ អ្នកកាសែតថា លទ្ធផលនៃការ បំផ្ទុះគ្រាប់បែកនេះ គឺមានតែ ជនអត្ត ឃាតភេរវ កម្មម្នាក់ប៉ុណ្ណោះដែលស្លាប់បាត់បង់ជីវិត រីឯមន្ត្រីរក្សាសន្តិសុខ ដែលយាមនៅទីនោះ រងរបួស។

ទោះជាយ៉ាង ណានៅក្នុងឧប្បត្តិហេតុ នោះមិនត្រឹម តែបុគ្គលិក ស្ថានទូតចិនប៉ុណ្ណោះ សូម្បីតែបុគ្គលិក ស្ថានទូត សហរដ្ឋអាមេរិកដែលមានទីតាំងស្ថិត នៅក្បែរតំបន់កើត ហេតុក៏ត្រូវបានជម្លៀស ចេញដែរ។ ទន្ទឹមនិងនេះមន្ត្រីសន្តិ សុខ កៀហ្ស៊ីស៊ីស្ថាន បាននិងកំពុងដឹកនាំ ស៊ើបអង្កេតនៅ កន្លែងកើតហេតុ ផ្ទាល់ភ្លាមៗ ផងដែរ។

2 3

RELATED ARTICLES