Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិធ្លាក់យន្តហោះ ​ធុនតូចនៅ ភាគខាងលិច ឥណ្ឌូណេស៊ីរបួស២នាក់

ធ្លាក់យន្តហោះ ​ធុនតូចនៅ ភាគខាងលិច ឥណ្ឌូណេស៊ីរបួស២នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌូណេស៊ី៖ បណ្តាញព័ត៌មានចិន ផ្សាយថា យន្តហោះខ្នាតតូច របស់សាលាឯកជន មួយគ្រឿងបាន ជួបឧប្បត្តិហេតុ ធ្លាក់នៅខេត្ត West Java របស់ឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ ដែលនាំឲ្យ មនុស្សពីរនាក់ ដែលជិះនៅ លើយន្តហោះរងរបួស។

អ្នកនាំ ពាក្យទីភ្នាក់ងារសង្គ្រោះ និងស្រាវជ្រាវ ខេត្ត West Java លោក Joshua Banjarnahor បានថ្លែងថា យន្តហោះម៉ូដែល Cessna 172 បានធ្លាក់ចូលទៅ លើវាលស្រែអត់ មានដំណាំ មួយកន្លែងដែល ស្ថិតនៅក្រុង Cirebon នៅរង្វង់វេលា ម៉ោង១០ព្រឹក(ម៉ោងក្នុងស្រុក)។

ប៉ូលិសបានចាប់ ផ្តើមបើកការស៊ើប អង្កេតមួយក្នុងគ្រោះ ថ្នាក់នេះ ដែលបណ្តាល ឲ្យគ្រូបង្ហាត់ហោះហើរ និងនិស្សិត ម្នាក់រងរបួស។ អ្នកទាំងពីរ ត្រូវបានបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យ មួយផងដែរ។

គួរបញ្ជាក់ ថាយន្តហោះនេះ ជាកម្មសិទ្ធិរបស់ បណ្ឌិតសភាអាកាស ចរណ៍ Angkasa ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអាកាសចរ ណ៍ក្នុង ស្រុក Lion Group ។

2

យន្តហោះម៉ូដែល Cessna 172 (រូបតំណាង)

 

 

RELATED ARTICLES