ព័ត៌មានទាន់ហេតុការណ៍បំផុត
វៀតណាម៖ ប្រធានាធិបតី វៀតណាមលោក Tran Dai Quang បានក្រើនរំលឹក នៅថ្ងៃអង្គារនេះថា បញ្ហា ជម្លោះដែនដី ក៏ដូចជាជម្លោះ ប្រដាប់អាវុធ នៅសមុទ្រ ចិនខាងត្បូងនឹងពុំមាន អ្នកណាម្នាក់ ជាអ្នកឈ្នះឡើយ។
ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅ កាន់ប្រទេសសិង្ហបុរី លោក Tran បានថ្លែង ប្រាប់ក្នុងជំនួប ផ្លូវរដ្ឋនោះ ថាការវិវឌ្ឍន ថ្មីៗនេះកំពុងមានការ គំរាមកំហែងដល់ សន្តិសុខ ក្នុងតំបន់។
ប្រមុខរដ្ឋវៀតណាម រូបនេះមិនបានកត់ សម្គាល់ពីប្រទេស ណាមួយឡើយ ប៉ុន្តែវាគឺកំពុង មានការកើន ឡើងនូវក្តី បារម្ភលើ សកម្មភាពនានា របស់ចិន។
ចិនទាមទារ នូវតំបន់ភាគ ច្រើននៃសមុទ្រ ចិនខាងត្បូង។គឺចិនបាន អះអាងជាថ្មីម្តង ទៀតនូវប្រជុំ កោះ ថ្មប៉ប្រះទឹក និង កោះដែល ខ្លួនបាន ស្ថាបនាព្រលា នយន្តហោះ អាចមាន សមត្ថភាពប ម្រើឲ្យសេវា យោធា ដែលការលើក ឡើងនេះជា ការបញ្ឆេះ នូវកំហឹងពីសំណាក់ អ្នកប្តឹងតវ៉ា ដែលដឹកនាំ ដោយវៀតណាម និងហ្វីលីពីន។
លោក Quang បានថ្លែងថាសមុទ្រ ចិនខាងត្បូង មានទីតាំង ស្ថិតនៅចំណុច បេះដូង នៃតំបន់អាស៊ី អាគ្នេយ៍ ដែលវាមិន ត្រឹមតែ នាំមកនូវគុណប្រយោជន៍ ដ៏សំខាន់ដល់ បណ្តាប្រទេស ក្នុងតំបន់នេះ ប៉ុណ្ណោះទេ វាថែម ទាំងជាផ្លូវ ដ៏មានសារ សំខាន់មួយ នៃការ ដឹកជញ្ជូនតាមដែនអាកាស និងសមុទ្រ លើពិភពលោកទៀតផង។ ក៏ប៉ុន្តែការវិវឌ្ឍន នៃក្តីបារម្ភ ថ្មីៗនេះបានប៉ះ ពាល់ជាអវិជ្ជ មានលើ បរិយាកាសសន្តិសុខក្នុង តំបន់ ជាពិសេសសន្តិសុខ និងសុវត្ថិភាព ដែនសមុទ្រ សេរីភាពនាវា ចរណ៍និង ហោះហើរ។
លោកបានព្រ មានថាតើយើង គួរតែអនុញ្ញាត ឲ្យអស្ថិរភាព កើតឡើងដែរ ទេ ជាពិសេសក្នុង ករណីជម្លោះ ប្រដាប់អាវុធ ដែលនឹងមាន ទាំងអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែវា បើដូចជាអ្នក រាល់គ្នានឹងចាញ់។
សូមបញ្ជាក់ថា រដ្ឋចំនួនបួននៅ អាស៊ីអាគ្នេយ៍ដែល បាននិងកំពុងប្រកួត ប្រជែងទាមទារ ដែនអធិបតេយ្យ នៅក្នុង សមុទ្រចិនខាងត្បូង រួមមាន៖ ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីននិង វៀតណាម។