Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិហេតុអ្វីកាហ្សា កើតសង្គ្រាម មិនចេះចប់?

ហេតុអ្វីកាហ្សា កើតសង្គ្រាម មិនចេះចប់?

ប្រវត្តិសង្គ្រាមនិងជម្លោះនៅតំបន់កាហ្សាស្រី្ទប(តពីថ្ងៃ២៩សីហា)

សង្គ្រាមកាហ្សាឆ្នាំ២០០៨ (ការឈ្លានពានដែនគោកនិងការវាយប្រហារតាមដែនអាកាស)

នៅថ្ងៃ២៧ធ្នូឆ្នាំ ២០០៨ កងទ័ពអុីស្រាអែល បានចាប់ផ្តើមវាយ ប្រហារតាមដែន អាកាស ទ្រង់ទ្រាយធំ មួយលើគោល ដៅយោធានិងនយោបាយរបស់ ពួកហាម៉ាស នៅក្នុង តំបន់កាហ្សា។

របាយការណ៍កាល ពីពេលមុនបង្ហាញ ថាជនជាតិប៉ាឡេស្ទីន ចន្លោះពី២០០នាក់ ទៅ២៥៥នាក់ បានស្លាប់ បាត់បង់ជីវិត នៅក្នុងការវាយ ប្រហារថ្ងៃដំបូង។ ចំណែកតួលេខថ្មី ក៏បានបង្ហាញថា កងទ័ព ជើងគោកអុីស្រា អែលបាននិងកំពុង រុលទៅមុខ ឆ្ពោះទៅ ព្រំដែនកាហ្សា។

កងទ័ពហាម៉ាស បានឆ្លើយតបជា មួយការវាយប្រហារ ដោយគ្រាប់រ៉ុក្កែត Qassem ដែលមួយ ចំនួនជាគ្រាប់ ទើបនិង ទិញចូលថ្មី ក៏ដូចជា គ្រាប់រ៉ុក្កែតបាញ់ រយៈចម្ងាយឆ្ងាយ ដែលអាចផ្លោង ដល់ទីក្រុង Ashkelon និង ក្រុង Ashdod របស់អ៊ីស្រាអែល។

អ្នកវិភាគតំបន់មជ្ឈិម បូព៌ាមើលឃើញ ថាការឆ្លើយ តបរបស់កងទ័ព អ៊ីស្រាអែលទ្រង់ ទ្រាយធំនេះ ជាការឆ្លុះបញ្ចាំង ឲ្យសត្រូវរបស់ខ្លួនឃើញថា អុីស្រាអែលនៅ តែជាប្រទេស ដែលមានកង កម្លាំងយោធា ខ្លាំងក្លានឹក ស្មានមិនដល់។

ចាប់តាំងពីឯករាជ្យ ក្នុងឆ្នាំ១៩៤៨ អុីស្រាអែល មានសត្រូវព័ទ្ធជុំវិញ ហើយតាម ស្ថានការណ៍ នេះក៏កើត មាននូវការ វាយប្រហារដែលស្ទើរតែឈាន ទៅដល់សង្គ្រាម តាមបណ្តោយ ព្រំដែនរបស់ ខ្លួនដែលមិន ធ្លាប់មាន។ (តទៅលេខក្រោយ)

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES