ស៊េរីពិសេសរបស់ Crown និង Land Cruiser J200 រួមជាមួយ Prado ទទួលបានការធ្វើឲ្យប្រសើរឡើង អំពីវត្ថុធាតុដើមផ្ទៃខាងក្នុង ។
បន្តខ្សែសង្វាក់ផលិតផលរំលឹកខួប៧០ឆ្នាំនៃប្រវត្តិសាស្ត្រ Toyota ក្រុមហ៊ុនរថយន្តជប៉ុនឧទ្ទេសនាមបន្តបណ្តាស៊េរីរំលឹកខួបនេះរបស់ Crown, Land Cruiser J200 និង Land Cruiser Prado នៅថ្ងៃទី២៩សីហា ។
បណ្តាឧបករណ៍បន្ថែមនៅលើបណ្តាម៉ូដែលរថយន្តគ្រាន់តែសម្រាប់ទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ ។ ពីរស៊េរីរបស់ Crown គឺ Athlete និង Majesta សុទ្ធតែដាក់បញ្ចូលដៃចង្កូតស្រោបឈើស្ទាយពិសេស ប៉ូលាដោយដៃ ដោយបណ្តាសិល្បករ ។
ស៊េរីរំលឹកខួបមានឈ្មោះថា Japan-Frontier (J-Fortier) របស់ Athlete ប្រើប្រាស់ស្បែកកាំម្ញីសម្រាប់ផ្ទៃខាងក្នុង ក្នុងពេល Majesta ប្រើស្បែក Nappa ។ បច្ចេកវិទ្យាសុវត្ថិភាពនៅលើស៊េរីទាំងពីរប្រើប្រាស់ប្រព័ន្ធបើកបរ២កង់ និង៤កង់ មានបន្ថែមកញ្ចប់ Toyota Safety Sense P ជំនួយបញ្ចៀសការប៉ះទង្គិច ។
ស៊េរីពិសេសរបស់ Land Cruiser មានឈ្មោះ Global-Fortier (G-Frontier) ក៏មានការធ្វើឲ្យប្រសើរឡើងនូវវត្ថុធាតុលំដាប់ខ្ពស់ជាង ។ J200 ប្រើប្រាស់ស្បែក Nappa ក្នុងពេល Prado ប្រើប្រាស់កៅអីស្រោបស្បែក Redwood តែងឃើញនៅលើបណ្តាផលិតផលនាំចេញទៅបស្ចឹមប្រទេស ៕
ដោយ: តូច រំលឹក
Toyota Crown ស៊េរីខួប៧០ឆ្នាំ កត់សម្គាល់ប្រវត្តិសាស្ត្រ
RELATED ARTICLES