Friday, March 29, 2024
Homeបច្ចេកវិទ្យាSamsung ​ជិត​​ចេញ​ tablet ​ទី​២​ ដើរ​​ដោយ​ Windows​ 10

Samsung ​ជិត​​ចេញ​ tablet ​ទី​២​ ដើរ​​ដោយ​ Windows​ 10

ប្រភពព័ត៌មានពី Sammobile អះអាងថា ក្រុមអេឡិចត្រូនិចកូរ៉េ កំពុងស្រាវជ្រាវ ស៊េរីស្នងតំណែងសម្រាប់ Galaxy TabProS ម៉ូដែលកុំព្យូទ័រក្តារដើរដោយ Windows 10 លើកដំបូងរបស់ខ្លួន ។
Samsung បង្ហាញមុខម៉ូដែល tablet Windows 10 លើកដំបូង Galaxy TabPro S កាលពី៨ខែមុន ។ ផលិតផលទទួលបានការវាយតម្លៃវិជ្ជមានច្រើនពីមជ្ឈដ្ឋានអ្នកជំនាញនៅលើពិភពលោក ។ មិនតែប៉ុណ្ណោះ មនុស្សមួយចំនួននៅវាយតម្លៃ Galaxy TabPro S គឺជាគូប្រកួតប្រជែងមួយក្នុងចំណោមគូប្រកួតប្រជែងដ៏សម្បើមរបស់ Surface Pro ។ ដើម្បីបន្តភាពជោគជ័យនោះ Samsung ត្រូវបានចាត់ទុកថាកំពុងអភិវឌ្ឍន៍យ៉ាងស្ងៀមស្ងាត់នូវ Galaxy TabPro S ជំនាន់ទីពីរ ។
តាម Sammobile, Galaxy TabPro S2 នឹងមានដល់៤ស៊េរី រួមមាន SM-W728, SM-W727, SM-W723 និង SM-W720 ។ នេះអាចជាលេខសម្រាប់ស៊េរីនីមួយៗនៅតាមទីផ្សារផ្សេងៗគ្នា ជាមួយការកំណត់រចនាសម្ព័ន្ធផ្នែករឹងផ្សេងគ្នា ។ ហើយច្បាស់ណាស់ក្នុងចំណោមនោះ នឹងមានជំនួយ 4G LTE ។
បច្ចុប្បន្នពុំមានប៉ារ៉ាម៉ែត្រច្រើនអំពី Galaxy TabPro S2 ទេ ។ ប្រភពព័ត៌មានពី Samsung ខ្លួនឯងបានឲ្យដឹងថា កុំព្យូទ័រនឹងមានអេក្រង់ ១២អ៊ីញ Super AMOLED, resolution 2160 x 1440 pixel ប្រហាក់ប្រហែលជាមួយស៊េរីជំនាន់មុន Galaxy TabPro S ក៏នឹងត្រូវបានដាក់បញ្ចូលឈីប Intel Core M ស៊េរីថ្មីបំផុត ។
អំពីផ្នែកទន់ Galaxy TabPro S2 មានលទ្ធភាពជាច្រើនដែលថា នឹងត្រូវបានដំឡើងស្រាប់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 ទទួលសិទ្ធិពី Microsoft ។
ប្រការគួរឲ្យសោកស្តាយ Sammobile ពុំទម្លាយបន្ថែមព័ត៌មានអំពីពេលវេលាចេញលក់ និងតម្លៃលក់របស់ Galaxy TabPro S2 ៕
ដោយ: តូច រំលឹក

RELATED ARTICLES