Thursday, April 25, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ចូល​ពេទ្យ​សិង្ហ​បុរី

សម្តេច​ហ៊ុន សែន ចូល​ពេទ្យ​សិង្ហ​បុរី

ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយភរិយា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាល ពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឆ្ពោះទៅ កាន់មន្ទីរពេទ្យ នៃប្រទេសសិង្ហបុរី ដើម្បីធ្វើការ ពិនិត្យសុខភាព តាមពេលវេលាដែលគ្រូពេទ្យ បានកំណត់ណាត់ជួប។

hun-sen

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរបញ្ជាក់ឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់សម្តេច កាលពីវេលាម៉ោង៧និង ៤៩នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ថា “ពេលនេះ ខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យនៅ សាំងកាពួរ។ ពុំមានជំងឺដែលត្រូវបារម្ភនោះទេ តែនេះជាការកំណត់របស់វេជ្ជបណ្ឌិត ដែល តម្រូវឱ្យមានការពិនិត្យសុខភាពឡើងវិញតាម ពេលវេលាកំណត់ដោយគ្រូពេទ្យកម្ពុជាយើង សហការជាមួយគ្រូពេទ្យសាំងហ្គាពួរ។ ជូនពរ បងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ”។

hun-sen2

គួររំព្ញកថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពម្តងរួចមកហើយ កាល ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដោយកាល នោះសម្តេចបានលើកឡើងថា សម្តេចពុំមាន ជំងឺអ្វីធ្ងន់ដែលត្រូវព្យាបាលនោះទេ តែនេះជា ការតម្រូវរបស់គ្រូពេទ្យ ដែលកំណត់ឱ្យសម្តេច ត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ មួយឆ្នាំម្តង។ ម៉្យាង ទៀត ការងារចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ សម្រាប់ឱ្យសម្តេចធ្វើការដោះស្រាយ គឺមានច្រើន និងតម្រូវឱ្យសម្តេចប្រឹងធ្វើការទាំងយប់ទាំង ថ្ងៃស្ទើរគ្មានពេលសម្រាក។

ជុំវិញការទៅពិនិត្យនៅក្រៅប្រទេសនេះ ធ្លាប់ត្រូវបានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន គូសបញ្ជាក់ថា “ការដែលខ្ញុំមកពិនិត្យសុខភាព នៅសិង្ហបុរី មិនមានន័យថា ខ្ញុំមិនទុកចិត្តគ្រូ- ពេទ្យកម្ពុជាយើងនោះទេ។ ខ្ញុំពិនិត្យសុខភាព ជាប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាសនៅកម្ពុជា ដោយគ្រូពេទ្យខ្មែរយើង។ ដោយមានការណែនាំ របស់គ្រូពេទ្យកម្ពុជា បានស្នើឱ្យខ្ញុំពិនិត្យនៅ ក្រៅប្រទេស ដើម្បីធ្វើឱ្យប្រាកដនូវប្រភេទ ជំងឺខ្លះដែលយើងខ្វះឧបករណ៍។ វេជ្ជបណ្ឌិត ខ្មែរ ដែលព្យាបាលខ្ញុំ បានរួមដំណើរមកជាមួយ ខ្ញុំ ដើម្បីសហការជាមួយគ្រូពេទ្យសិង្ហបុរី ធ្វើការ ពិនិត្យ ដែលនេះជារឿងធម្មតានៃកិច្ចសហការ ខាងវេជ្ជសាស្ត្រ”៕

RELATED ARTICLES