ព័ត៌មានទាន់ហេតុការណ៍បំផុត
អាមេរិក៖ មេធាវីក្រសួង ការបរទេសបាន ឲ្យដឹងកាលពីថ្ងៃ អង្គារនេះថាអុីម៉ែល ជិត៣០ក្នុង ចំណោម១៤.៩០០ថ្មីៗនេះត្រូវបានរកឃើញដោយក្រុម ស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក FBI នៅក្នុងអុីម៉ែល របស់ បេក្ខនារីប្រធានា ធិបតីអាមេរិក មកពីបក្សប្រជាធិប តេយ្យដែលគេ បានសង្កេត ឃើញថាមានជាប់ ពាក់ព័ន្ធនិង ការវាយប្រហារ លើក្រុង Benghazi ប្រទេសលីប៊ី។
ក្រៅពីការលាក់ ទុកអ៊ីម៉ែលចំនួន៣០.០០០ លោកស្រី គ្លីនតុនមាន ចេតនាផ្លាស់ប្តូរឬ បង្វែរវាចូលទៅកាន់ ក្រសួងការបរទេសកាលពីឆ្នាំ២០១៤ FBI បានលាតត្រដាង នូវឯកសារទាំងអស់ ដែលមិនបានផ្សាយ ចេញកាលពីមុន មកទៅកាន់ឬចេញ ពីលោកស្រីផ្ទាល់នៅពេលដែលលោក ស្រីបម្រើការជារដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០០៩រ ហូតដល់ឆ្នាំ ២០១៣ នេះបើតាមការឲ្យ ដឹងពីចៅ ក្រមអាមេរិក លោក Amit P. Mehta ។
ចំណែកអ្នក នាំពាក្យក្រសួង ការបរទេស សហរដ្ឋអាមេរិក លោក John Kirby បានលើក នៅក្នុង សេចក្តីថ្លែង ការណ៍មួយថា តាមរយៈការ ប្រើប្រាស់ក្រុមការ ងារស្រាវជ្រាវ ដ៏ទូលំទូលាយ យើងបានកំណត់ អត្តសញ្ញាណនូវ ឯកសារប្រហែល ជា៣០ដែល ឆ្លើយតបប្រកបដោយសក្តានុពលទៅ លើសំណើរ ដែលពាក់ព័ន្ធនិង ការវាយប្រហារក្រុង Benghazi ។
លោកបានបន្ថែម ថានៅពេលនេះ យើងមិនបានអះអាង ថាឯកសារទាំងអស់ នោះគឺជាការពិត ការឆ្លើយ តបឬតើពួក គេចម្លងពីច្បាប់ដើមរួចទើបផ្តល់ឲ្យ ក្រសួងតាមរយៈ អតីតលេខាលោក ស្រីគ្លីនតុនកាល ពីខែធ្នូឆ្នាំ ២០១៤ឬ យ៉ាងណានោះឡើយ។
ក្រសួងបានប្តេជ្ញា បញ្ចេញនូវ អ៊ីម៉ែលទាំងអស់ នោះតាមពាក្យ បណ្តឹងមួយចំនួន របស់ អង្គការ FOIA ដែលបានចាប់ផ្តើមតាមរយៈអង្គការឃ្លាំ មើលការ វិនិច្ឆ័យរបស់ តុលាការ ប៉ុន្តែក៏មាន ការទទូចថាវានឹងអា ចអនុវត្តបា នលុះត្រាតែ ក្រោយពីការ ដាក់បន្ទុកនោះបញ្ជាក់ថាតើអ៊ីម៉ែល ទាំងនេះពាក់ ព័ន្ធនិងការងារ ឬបុគ្គល។
ទោះជាយ៉ាងណាផ្អែក តាមរបាយការណ៍ ព័ត៌មាននៅលើ អ៊ីម៉ែល៣០ដែលពាក់ ព័ន្ធនិងការវាយ កំទេចក្រុង Benghazi របស់លីប៊ីនៅក្នុងអ៊ីម៉ែល របស់លោក ស្រីគ្លីនតុន បេក្ខជន ប្រធានាធិបតីមក ពីបក្សសាធារ ណរដ្ឋលោក ដូណាល់ ត្រាំ បានបើកយុទ្ធនា ការឃោសនា ភ្លាមៗដោយ វាយប្រហារចំៗ លើអតីតរដ្ឋមន្ត្រី ការបរទេស រូបនេះតែម្តង។