ហ្វីជី៖ រដ្ឋាភិបាលបាន ប្រកាសកាល ពីថ្ងៃពុធនេះថារ ដ្ឋមន្ត្រីអន្តោប្រវេសន៍ សន្តិសុខ ជាតិនិងការពារជាតិ របស់ប្រទេស ហ្វីជីលោក Timoci Natuva បានលាលែងពី តំណែងហើយ។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយដែលបាន ចេញផ្សាយដោយ ក្រសួងព័ត៌មាន ហ្វីជីនៅល្ងាច ថ្ងៃពុធនេះ (ម៉ោងក្នុងស្រុក) លោក នាយករដ្ឋមន្ត្រី Vorege Bainimarama បានថ្លែងថា រដ្ឋមន្ត្រីការពារជាតិ លោក Natuva បានចុះចេញ ពីតំណែ ងទាំងនៅក្នុងជួររដ្ឋាភិបាល និងសភា ដោយមានហេតុ ផលផ្ទាល់ខ្លួន ខណៈ ដែលលោក Bainimaramaពុំបានលម្អិត បន្ថែមជុំវិញការលា ឈប់នេះឡើយ។
លោក Bainimarama បានលើកឡើងថា ខ្ញុំបានរៀបចំជា មុនដោយ ខ្លួនឯងអំពី ភារកិច្ចនៅ ក្នុងក្រសួង របស់គាត់ គ្រប់គ្រងសម្រាប់ពេលនេះ ហើយការប្រកាស មួយអំពីការ ផ្លាស់ប្តូរ ជាចិន្ត្រៃយ៍នឹង ត្រូវធ្វើឡើង ក្នុងពេលឆាប់ៗនេះ។
លោក Natuva ដែលមានវ័យ៥៩ឆ្នាំ និងបានចំណាយ ពេល៤០ឆ្នាំ ក្នុងការបម្រើ ការងាររដ្ឋនិង ត្រូវបានតែង តាំងជារដ្ឋមន្ត្រីអន្តោប្រវេសន៍ សន្តិសុខជាតិ និងការពារជាតិ របស់ប្រទេសហ្វីជី បន្ទាប់ពី គណបក្ស FijiFirst ដែលដឹ កនាំដោយ លោក Bainimarama បានឈ្នះ ភ្លូកទឹកភ្លូកដីក្នុង ការបោះឆ្នោតទូទៅថ្មីមួយ របស់ប្រទេសនេះ កាលពីខែ កញ្ញាឆ្នាំ២០១៤។
អតីតរដ្ឋមន្ត្រី រូបនេះបានថ្លែង ប្រាប់គេហទំព័រព័ត៌ មានក្នុងស្រុក Fijivillage ថាលោក បានកាត់លិខិ តស្នើសុំលាលែងពីតំណែង ទៅជួបទាំ ងលោកនាយក រដ្ឋមន្ត្រី Bainimarama និងអ្នកនាំ ពាក្យសភាជាតិ លោកបណ្ឌិត Jiko Luveni ។
លោក Natuva បានថ្លែងថា លោកបាននិង កំពុងពិភាក្សាអំពី វត្ថុបំណងនៃ ការលាឈប់ពី ការងាររបស់លោក ជាមួយក្រុមគ្រួសារ លោកហើយពួកគេ ក៏បានយល់ ព្រមថាលោកគួរតែចុះ ចេញពីតំណែងហើយ។ លោកបានបន្តថាលោកចង់ ចំណាយពេលឲ្យ បានច្រើនជាមួយនិ ងនិងប្រពន្ធកូន របស់លោកលោក ថែមទាំងចង់បង្កើតកសិដ្ឋាន នៅខេត្តស្រុកកំណើត របស់លោកផងដែរ។