សមុទ្រចិនខាងត្បូង៖ ប្រមុខការ ទូតសហរដ្ឋអាមេរិក លោក John Kerry បានថ្លែងនៅ ថ្ងៃពុធនេះថាចំពោះ ចិននិងហ្វីលីពីន នឹងត្រូវអនុវត្តតាមសេចក្តីសម្រេច របស់តុលាការ មជ្ឈិត្តកម្មអន្តរជាតិ លើជម្លោះនៅសមុទ្រ ចិនខាងត្បូង ហើយ លោកបានបញ្ជាក់ផង ដែរថាគ្មានដំណោះ ស្រាយដោយ ប្រើកម្លាំងយោធា ឡើយលើបញ្ហានេះ។
ការកត់សម្គាល់ របស់លោក Kerry បានធ្វើឡើងក្នុងដំណើរ ទស្សនកិច្ចមួយ ទៅកាន់ឥណ្ឌា ស្របពេល នៃការមកដល់ នៃកិច្ចប្រជុំកំពូល G20 ក្នុងប្រទេ សចិននៅថ្ងៃអា ទិត្យនិងថ្ងៃច័ន្ទដែលអា ចត្រូវបានឆ្លុះបញ្ចាំង ពីស្រមោលដែល លុបលើវិវាទគ្រប់យ៉ាង ដែលកើតចេញពីជម្លោះដែនដីដែល មានការការ ពារដោយចិន។
តុលាការមជ្ឈិត្តកម្មអន្តរជាតិបា នចេញ សេចក្តីសម្រេចកាលពីខែ កក្កដាថាចិនមិនមា នសិទ្ធិជាប្រវត្តិ សាស្ត្រក្នុងតំបន់ សមុទ្រចិន ខាងត្បូងនោះឡើយ។ ចិនបានច្រានចោលក រណីបណ្តឹងដែលធ្វើ ឡើងដោយហ្វីលីពីន និងជំទាស់នូវសាលក្រម នេះផង ដែរ។
លោក Kerry បានថ្លែងប្រាប់ ក្រុមនិស្សិតក្នុង រដ្ឋធានីញូវដេលី ថាសហរដ្ឋអាមេរិក បន្តអំពាវនាវដល់ចិននិងហ្វីលីពីន ឲ្យប្រព្រឹត្តតាមសេចក្តី សម្រេចថ្មីៗនេះរបស់ តុលាការអន្តរជាតិ ដែលជាការចាប់បង្ខំ តាមផ្លូវច្បាប់ចុងក្រោយ លើភាគីទាំងពីរ។
ចិនបានប្តេជ្ញា ចាត់វិធានការគ្រប់ បែបយ៉ាងដែលចាំបាច់ ក្នុងការការពារអ ធិបតេយ្យរបស់ខ្លួន លើសមុទ្រ ចិនខាងត្បូងហើយថែមទាំងបានថ្លែ ងថារាល់សកម្មភាពរប ស់ខ្លួននៅទីនោះដែលរាប់ បញ្ចូលការរានដែន ដីនិងសំណង់ ព្រលានយន្តហោះនិងចំណតនាវា លើកោះថ្មប៉ប្រះទឹកគឺជា សន្តិភាពពេញលេញ។
ចិនបានរិះគន់សហ រដ្ឋអាមេរិកនិងសម្ព័ន្ធ មិត្តរបស់ខ្លួនក្នុងតំបន់ ដូចជាជប៉ុន និងអូស្ត្រាលី ចំពោះការបញ្ឆេះ ភាពតានតឹង។
សហរដ្ឋអាមេរិក និងជប៉ុនពុំមានដែន ដីសម្រាប់ទាមទារនៅក្នុង សមុទ្រចិនខាងត្បូង ឡើយប៉ុន្តែបាន លើកឡើងថា សិទ្ធិអាទិភាពរបស់ពួក គេគឺសេរីភា ពនៃការធ្វើនាវាចរណ៍។
ទោះជាយ៉ាង ណាលោក Kerry បានថ្លែងថាស ហរដ្ឋអាមេរិកបានគាំទ្រ នៅក្នុងកិច្ចខិតខំ ប្រឹងប្រែងផ្នែក កាទូតក្នុងដំ ណោះស្រាយនៃជម្លោះដែន ដីដែលក្នុងនោះ គឺមិនត្រូវប្រើដំណោះ ស្រាយដោយ កម្លាំងយោធាឡើយ។ ដោយឡែក សហរដ្ឋអាមេរិក និងឥណ្ឌាបានចេញសេចក្តីថ្លែង ការណ៍រួមមួយកាល ពីថ្ងៃអង្គារបន្ទាប់ ពីការពិភាក្សាផ្នែកសន្តិសុខ ជាថ្មីម្តងទៀត គឺសេរីភាពនៃ ការធ្វើនាវាចរណ៍និងហោះ ហើរនៅសមុទ្រចិនខាង ត្បូងគឺជារឿងសំខាន់។