Friday, April 26, 2024
Homeបច្ចេកវិទ្យាiPhone​ 7 ​នឹង​មាន​ ៥​​ពណ៌​

iPhone​ 7 ​នឹង​មាន​ ៥​​ពណ៌​

ក្រៅពី៤ពណ៌ដូច iPhone 6s និង iPhone SE Apple អាចបំពេញបន្ថែមពណ៌ខ្មៅស្រអាប់ដល់ស្មាតហ្វូនជំនាន់ថ្មី ដាក់តាំងបង្ហាញដើមខែកញ្ញា ។
ព្រឹត្តិការណ៍បង្ហាញមុខ iPhone នឹងប្រព្រឹត្តិទៅថ្ងៃទី៧កញ្ញា ហើយបណ្តាព័ត៌មានលេចធ្លាយអំពីផលិតផលនៅលេចឡើងយ៉ាងទៀងទាត់ ។ លើកនេះ គេហទំព័រ Mac Otakara (ជប៉ុន) បង្ហោះរូបភាពបង្ហាញ iPhone 7 និង 7 Plus នឹងមានដល់៥ពណ៌ផ្សេងគ្នា ពោលគឺមិនត្រឹមតែ៤ពណ៌ ដូច iPhone SE និង iPhone 6s, 6s Plus ជំនាន់មុខ ។
ទន្ទឹមនឹងពណ៌ប្រាក់ ប្រផេះ ផ្កាឈូក និងមាស ប្រឡោះស៊កស៊ីមរបស់ iPhone ជំនាន់ថ្មី នៅបន្ថែមពណ៌ខ្មៅភ្លឺរលោង ។ មុននេះ ពាក្យចចាមអារ៉ាមជាច្រើនចាត់ទុកថា Apple នឹងនាំពណ៌ខ្មៅប្រផេះត្រឡប់មក iPhone វិញ ជំនួសពណ៌ប្រផេះលេចឡើងតាំងពីជំនាន់ iPhone 5 ។
ក្នុងពេលនោះ ប្រភពព័ត៌មានផ្សេងពីប្រទេសចិនចាត់ទុកថា កាសអម iPhone 7 និង 7 Plus ជំនាន់ថ្មី នឹងជាសណ្ឋានគ្មានខ្សែ ជំនួសមានខ្សែដូចប្រពៃណី ។ ជារួមមានការរចនាប្លែកភ្នែក បើប្រៀបជាមួយកាស Ear Pods សម័យមុនរបស់ Apple  ជាមួយក្បាលស្រួចមួយ មានគ្រាប់ចុចនៅខាងក្រៅ ។ រូបភាពលេចធ្លាយអំពីគូ iPhone ថ្មីបង្ហាញថា Apple បានបំបាត់ចោល jack កាស ៣,៥មិល្លីម៉ែត្រ និងប្រើប្រាស់រន្ធ lightning ដើម្បីតភ្ជាប់កាស ឬ វិធីសាស្ត្រគ្មានខ្សែ Bluetooth ។
ចំណែកតាមគេហទំព័រជំនាញអំពីផលិតផលរបស់ Apple, 9to 5mac កាសគ្មានខ្សែសម្រាប់ iPhone របស់ Apple ត្រូវបានដាក់ឈ្មោះថា AirPods ដើម្បីបែងចែកដឹងជាមួយកាសមានខ្សែ EarPods ។ ទោះបីដូច្នេះ វាមានអមនៅក្នុងប្រអប់ iPhone 7 និង 7 Plus ឬអត់ មិនទាន់បញ្ជាក់បាននៅឡើយ ៕
ដោយ: តូច រំលឹក

RELATED ARTICLES