Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិម៉ាល់ឌីវ ចេញដីកាចាប់ ខ្លួនអតីត ប្រធានាធិបតី

ម៉ាល់ឌីវ ចេញដីកាចាប់ ខ្លួនអតីត ប្រធានាធិបតី

ព័ត៌មានអន្តរជាតិទាន់ហេតុការណ៍បំផុត

ម៉ាល់ឌីវ៖ រដ្ឋាភិបាលម៉ាល់ឌីវ បានប្រកាសកាល ពីថ្ងៃពុធថាខ្លួនកំពុងស្វែង រកចាប់ខ្លួនអតីត ប្រធានាធិបតី លោក Mohamed Nasheed ចំពោះការខកខានមិន បានវិលត្រឡប់ចូល ប្រទេសដើម្បីអនុវត្តទោស ដាក់ពន្ធនាគារបន្ទាប់ពីលោក ទទួលបានការព្យាបាលជំងឺនៅចក្រភព អង់គ្លេស។

លោក Nasheed ជាប្រធានាធិបតី ដែលត្រូវបាន ជ្រើសរើសដោយ ប្រជាធិបតេយ្យ ដំបូងគេបំផុត របស់ប្រទេស ម៉ាលឌីវ ថ្មីនេះ ទទួលបាន សិទ្ធិជ្រកកោនក្នុង ចក្រភពអង់គ្លេស បន្ទាប់ពីទទួលបាន ការអនុញ្ញាតឲ្យ ធ្វើដំណើរទៅព្យាបាល ជំងឺនៅទីនោះ ខណៈពេលដែលលោកជាប់ ទោសឧក្រិដ្ឋដែល ពាក់ព័ន្ធនិងភេរវកម្ម។

រដ្ឋាភិបាលបានឲ្យ ដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា តុលាការបាន ចេញដីកាបង្គាប់ ឲ្យចាប់ខ្លួនលោក អតីតប្រធានាធិបតីរូបនេះ ដែលដីកានោះ បានចេញមក បន្ទាប់ពីលោក Nasheed បានធ្វើដំណើរទៅ កាន់ប្រទេសក្បែរខាង ខ្លួនគឺស្រីលង្កា។

សេចក្តីថ្លែងការណ៍ក៏ បានបញ្ជាក់ផងដែរថាតុលា ការម៉ាល់ឌីវកំពុង ស្វែងរករូបលោក ដើម្បីនាំយក មកទទួលទោស ដែលនៅសេស សល់ របស់លោកគឺជាប់ ពន្ធនាគារចំនួន១៣ឆ្នាំ ជាងនេះទៅ ទៀតតុលា ការក៏មិនបានលម្អិតថា តើខ្លួនរៀបចំផែន ការណ៍ស្វែងរកចាប់ខ្លួនអតីត ប្រធានាធិបតី រូបនេះមកប្រទេស វិញដោយរបៀប ណាផងដែរ។

ប្រភពពីបក្សប្រឆាំង ឲ្យដឹងថាលោក Nasheed បាននិង កំពុងជួបពិភាក្សា ជាមួយនិង ក្រុមបក្សប្រឆាំង ម៉ាល់ឌីវ ក្នុងប្រទេស ស្រីលង្កាប៉ុន្មានថ្ងៃថ្មីៗនេះដើម្បីរៀប ចំផែនការណ៍ ផ្តួលរំលំបុរសខ្លាំង របស់ម៉ាល់ឌីវ គឺលោក Abdulla Yameen ។

គួររំលឹកថាលោក Nasheed ត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារកាល ពីខែមីនាឆ្នាំ២០១៥ បន្ទាប់ ពីលោកត្រូវ បានតុលាការ កាត់ទោស លើបទចោទប្រកាន់ ពាក់ព័ន្ធនិងករណី ភេរវកម្មមួយដែល សហរដ្ឋអាមេរិកបានថ្លែង ថាការផ្តន្ទាទោសនេះជា រឿងនយោបាយ។

 

 

 

RELATED ARTICLES