ព័ត៌មានទាន់ហេតុការណ៍បំផុត
អាមេរិក៖ មន្ត្រីជាន់ ខ្ពស់កង ទ័ពជើងគោកសហ រដ្ឋអាមេរិកបាន ថ្លែងនៅថ្ងៃ ព្រហស្បត្តិ៍នេះ ថាអូស្ត្រាលី ត្រូវតែធ្វើការ ជ្រើសរើស រវាងសហរដ្ឋអាមេរិក ដែលជា សម្ព័ន្ធមិត្តខ្លាំងឬ ការរឹតចំណង កាន់តែជិតស្និទ្ធជាមួយ ចិន។ ជាងនេះទៅ ទៀតមន្ត្រីរូប នោះថែម ទាំងបានជំរុញឲ្យ រដ្ឋាភិបាល កង់បេរ៉ាប្រកាន់ ជំហរកាន់ តែរឹងមាំថែម ទៀតប្រឆាំងនិង ការអះអាង របស់ចិនក្នុង សមុទ្រចិនខាងត្បូង។
លោក វរសេនីយ៏ឯក Tom Hanson ប្រធាន ការិយាល័យ បុគ្គលិកកង ទ័ពជើងគោក សហរដ្ឋអាមេរិក បានឲ្យ ដឹងតាមវិទ្យុ អូស្ត្រាលីយ៉ាងដូច្នេះថា ខ្ញុំគិតថា រដ្ឋាភិបាល អូស្ត្រាលី ចាំបាច់ត្រូវតែធ្វើការ ជ្រើសរើសនូវ ជម្រើសមួយ វាគឺជាការលំបាក បំផុតក្នុងការដើរផ្លូវនេះរវាងការថ្លឹងថ្លែង ពីការធ្វើ សម្ព័ន្ធមិត្តជា មួយអាមេរិក និងការផ្សារភ្ជាប់ ចំណងសេដ្ឋកិច្ចជាមួយចិន។
លោកបានថ្លែងថាវា នឹងត្រូវតែមាន ការសម្រចចិត្តមួយ ថាតើត្រូវជ្រើសរើស មួយណាដែល ទទួលបាន ផលប្រយោជន៍ ជាតិសំខាន់ ជាងសម្រាប់អូស្ត្រាលី។ លោក Hanson បានថ្លែងថា ការធ្វើអត្ថាធិប្បាយ នេះ ឆ្លុះបញ្ចាំងពី ទស្សនៈផ្ទាល់ខ្លួនរបស់ លោកហើយមិនមែន ជាភាពចាំបាច់ របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក ឡើយ។
ដោយឡែក រដ្ឋមន្ត្រីការបរទេស អូស្ត្រាលីលោក Julie Bishop បានថ្លែង ឆ្លើយតបទៅកាន់ ការធ្វើអត្ថាធិប្បាយ របស់លោក Hanson ថាតួនាទីរបស់ សហរដ្ឋអាមេរិកក្នុងតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក បច្ចុប្បន្នគឺជាមាន សារសំខាន់ដូច ដែលធ្លាប់ មានកន្លង មកដូច្នោះដែរ។ ហើយ យើងកំពុងថ្លឹង ថ្លែងឲ្យមានតុល្យភាព នៃទំនាក់ទំនងរវាង សម្ព័ន្ធមិត្តជា យុទ្ធសាស្ត្រដ៏ធំ ជាងគេបំផុត របស់យើងសហរដ្ឋអាមេរិក និងដៃគូពាណិជ្ជកម្ម ដ៏ធំជាងគេបំផុត របស់យើងគឺ ចិន តាមរយៈ ផ្លូវការទូតដ៏ស្ទាត់ជំនាញ។