Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំ ហ្វីលីពីន បញ្ជាឲ្យកងទ័ព​ កំទេចពួក អាប៊ូសាយ៉ាស

មេដឹកនាំ ហ្វីលីពីន បញ្ជាឲ្យកងទ័ព​ កំទេចពួក អាប៊ូសាយ៉ាស

ព័ត៌មានទាន់ហេតុការណ៍បំផុត

 ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាន បដិសេធសំណើរ មួយចំនួនកាល ពីថ្ងៃ ព្រហស្បត្តិ៍ដែល ដាក់ជូនលោកឲ្យធ្វើការ ប្រកាសប្រទេស ក្នុង ភាពអាសន្នក្នុងការ ប្រើអំពើហិង្សាមួយនៅកោះភាគខាងត្បូងដើម្បី វាយបង្ក្រាបពួកបះបោរអាប៊ូសាយ៉ាស ដែលបានសម្លាប់ ទាហាន រដ្ឋាភិបាល១៥នាក់ ក្នុងការប្រយុទ្ធមួយ។

លោក Duterte ក៏បានប្រកាសថា កងទ័ពនិងប៉ូលិស របស់រដ្ឋាភិបាលនឹង មិនបង្ខំប្រើដីកា ចាប់ខ្លួនមេដឹក នាំពួកឧទ្ទាម មូស្លីមលេចធ្លោជាង គេគឺលោក Nur Misuari ដែលជា ថ្នាក់ដឹកនាំ ម្នាក់ក្នុងចំណោម អ្នកមានឥទ្ធិពលធំៗ ពីររូបរបស់ ក្រុមបះ បោរអ៊ីស្លាមនៅភាគខាងត្បូង ប្រទេសនោះ ឡើយ ហេតុដូច្នេះ ពួកគេអាច ចរចាបាន។

ខណៈដែល លោក Duterte ស្វែងរកការចរចា ជាមួយនិងក្រុម រណសិរ្ស រំដោះជាតិ Moro របស់លោក Misuari និងក្រុម រណសិរ្ស រំដោះសាសនា អ៊ីស្លាម Moro លោក បានចេញបញ្ជា ឲ្យកងទ័ពកំទេច ក្រុមឧទ្ទាមតូចៗ ចោលពិសេស គឺពួក អាប៊ូសាយ៉ាស ដែលជាក់ស្តែងជា ក្រុមបំផ្ទុះ ចាប់មនុស្ស ធ្វើចំណាប់ខ្មាំង ជាថ្នូរនិងប្រាក់ និងកាត់ក្បាល មនុស្សជាដើម។

ការប៉ះទង្គិចដោយ ប្រដាប់អាវុធទ្រង់ទ្រាយធំ មួយក្នុងខេត្ត ស៊ូលូ ដែលជា តំបន់សម្បូរដោយ ជនមូស្លីម យ៉ាងច្រើនលើស លុបនិងជាទីតាំងរបស់ពួកអាប៊ូសាយ៉ាសស្ថិតនៅក្នុងព្រៃ បានបណ្តាល ឲ្យពួកសកម្ម ប្រយុទ្ធ៣០នាក់ស្លាប់ បាត់បង់ជីវិតក្នុង នោះក៏រាប់បញ្ចូលមេបញ្ជាការដ៏មាន ឥទ្ធិពលម្នាក់ របស់ពួកនេះផងដែរ។

ទោះជាយ៉ាង ណាពួក អាប៊ូសាយ៉ាស បានវាយប្រហារតបត វិញដែរកាលពី ថ្ងៃច័ន្ទស្របពេល ដែលហ្វីលីពីន បាននិងកំពុង ប្រារព្ធពិធីបុណ្យជាតិនិងបាន សម្លាប់ទាហាន១៥នាក់ ថែមទៀតផង។ គួរបញ្ជាក់ផង ដែរថាពួកឧទ្ទាម របស់ក្រុមលោក Misuari ជិត៣០០នាក់ត្រូវបានចាប់ខ្លួន។ លោកបាន Duterte ថ្លែងថាលោក Misuari ជាមេដឹកនាំពួក ឧទ្ទាមមូស្លីមបំបែកខ្លួន ដែលមានវ័យ ៧៧ឆ្នាំហើយនោះបានត្រៀមខ្លួនជួបពិភាក្សា ជាមួយនិងលោក ក្នុងទីក្រុងគូឡាឡាំពួម៉ា ឡេស៊ី ហើយលោកក៏ បានឆ្លើយតប តាមទូរស័ព្ទកាលពីថ្ងៃ អង្គារថា លោកត្រៀមខ្លួនរួចជា ស្រេចក្នុងការជួបចរចា ជាមួយនិងក្រុម ឧទ្ទាមនៅកន្លែង ណាក៏បាន។

 

 

RELATED ARTICLES