ព័ត៌មានទាន់ហេតុការណ៍បំផុត
អេក្វាទ័រ៖ បណ្តាញព័ត៌មាន ក្នុងស្រុកបានរាយការណ៍ ថាយ៉ាងហោចណាស់ មានម្នាក់បានស្លាប់ និង១៣នាក់ ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បំផ្ទុះ គ្រាប់បែកមួយ គ្រាប់នៅសាលា រៀនមួយក្នុង ខេត្តឆ្នេរសមុទ្រ Guayas របស់ប្រទេស អេក្វាទ័រកាលពី ថ្ងៃព្រហ្បត្តិ៍ម្សិលមិញនេះ។
រដ្ឋមន្ត្រីមហា ផ្ទៃលោក Jose Serrano បានបង្ហោះ នៅលើគណនី បណ្តាញសង្គម របស់លោកថា គ្រឿងផ្ទុះនេះ ត្រូវបាន កាន់ដោយសិស្សម្នាក់ក្នុង តំបន់ General Villamil Playas ។
លោក Serrano បានថ្លែង ថាការផ្ទុះនេះ បានបណ្តាល ឲ្យសិស្សដែល មានវ័យក្មេង ម្នាក់បានស្លាប់ ខណៈដែល គ្រាប់បែក ដៃនោះត្រូវបានកាន់ ដោយមិត្តរួមថ្នា ក់ម្នាក់របស់ជន រងគ្រោះ។
ចំណែកអ្នក ដែលរងរបួស ត្រូវបានបញ្ជូន ទៅកាន់មន្ទីរ ពេទ្យក្នុងស្រុក ដើម្បីសង្គ្រោះបន្ទាន់។ ការស៊ើបអង្កេត មួយគឺបាន ចាប់ផ្តើមធ្វើឡើងដោយ មន្ត្រីប៉ូលិស ក្នុងស្រុកដើម្បីស្វែងរកថា តើសិស្សសាលារូប នោះមានគ្រាប់បែកដោយ របៀបណា។
ទោះជាយ៉ាងណា នេះគឺជាករណី លើកទី១ហើយ ដែលគេបាន រាយការណ៍ ក្នុងប្រទេសនៅតំបន់ អាមេរិកខាងត្បូងមួយនេះដែល បានធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់អាជ្ញាធរ ក្នុងស្រុក។