Thursday, May 9, 2024
Homeព័ត៌មានជាតិចោរថ្លើមធំហ៊ាន ឆក់កាមេរ៉ាទុកនៅក្នុងរថយន្តកំពុងតែបើក

ចោរថ្លើមធំហ៊ាន ឆក់កាមេរ៉ាទុកនៅក្នុងរថយន្តកំពុងតែបើក

ភ្នំពេញ៖ យុវជនម្នាក់ថ្លើមធំហ៊ានជិះម៉ូតូទៅឆក់កាំមេរ៉ាទ្រូនដែលគេទុកក្នុងរថយន្តកំពុងតែបើកបរត្រូវបានម្ចាស់ឃើញទាន់បើករថយន្តដេញតាមគៀរផ្តួលចាប់បានវាយឡើងទ្រោមខ្លួនប្រគល់ឲ្យសមត្ថកិច្ច បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែកញ្ញា តាមបណ្តោយផ្លូវលេខ១៣៦ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះកែវ បូរ៉ុង អាយុ២២ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅផ្ទះជួលក្បែរវវត្តនាគវ័ន ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ម៉ូតូដែលជិះធ្វើសកម្មភាពម៉ាកស៊ុយស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FQ.8213 ។ ចំណែកជនរងគ្រោះឈ្មោះ ឡាយ អ៊ិន ភេទប្រុស អាយុប្រមាណ៤០ឆ្នាំ មុខរបរជាជាងថតរូបនិងវីដេអូ ជិះរថយន្តមួយគ្រឿងម៉ាក Matiz ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2I-4140 រីឯកាមេរ៉ាដែលចោរឆក់បានជាប្រភេទកាំមេរ៉ាទ្រូន(កំាមេរ៉ាដែលគេបញ្ជាអោយហោះសំរាប់ថតពីលើអាកាស) ដែលមានតំលៃ1390$ តែត្រូវម្ចាស់តាមទាន់យកមកវិញ ។

dsfsgf

តាមសំដីរបស់ជនរងគ្រោះបានអោយដឹងថា នៅវេលាកើតហេតុខាងលើរូបគាត់ទើបតែត្រឡប់មកពីថតវីដេអូឲ្យសណ្ឋាគារ សុខាភ្នំពេញ ហើយបើករថយន្តបំរុងទៅញុំាបាយពេលយប់នៅម្តុំផ្សារកណ្តាល ដោយបើករថយន្តតាមបណ្តោយផ្លូវលេខ១៣០ក្នុងទឹសដៅពីលិចទៅកើត ហើយរថយន្តគាត់ខូចម៉ាស៊ីនត្រជាក់បានបើកចុចបើកកញ្ចក់ទាំងសងខាង ខណៈពេលដែលជិះមកដល់ភ្លើងស្តុបផ្លូវ១៣០កែងផ្លូវព្រះនរោត្តម រូបគាត់បានបន្ថយល្បឿនមើលឆ្វេងស្តាំព្រោះជាផ្លូវបំបែក ស្រាប់តែជនសង្ស័យជិះម៉ូតូមកពីក្រោយអែបទៅខាងស្តាំដៃគាត់និងបានលូកដៃឆក់យកកាមេរ៉ាទ្រូនដែលដាក់ក្នុងប្រអប់ពីក្នុងរថយន្តគាត់ ហើយបានជិះបត់ស្តាំតាមផ្លូវព្រះនរោត្តមដើម្បីគេចខ្លួន ។ ភ្លាមៗនោះរូបគាត់បានបើករថយន្តដេញតាមពីក្រោយ រហូតដល់ផ្លូវលេខ១៣៦កែងផ្លូវលេខ៥១ ទើបតាមទាន់និងបើកគៀរអោយម៉ូតូដួល ព្រមទាំងដេញចាប់បានជនសង្ស័យភ្លាមៗផងដែរត្រូវប្រជាពលរដ្ឋព្រួត វាយតែម្ចាស់កាំមេរ៉ាព្រួត ។

dsgsfvfds

ប្រភពដដែលបានបន្តទៀតថា ជាធម្មតាគ្មានអ្នកណាដឹងថាក្នុងរថយន្តគាត់មានកាំមេរ៉ាមានតម្លៃថ្លៃៗនៅក្នុងនោះទេ ព្រោះរថយន្តរបស់គាត់មានតម្លៃមិនដល់១០០០ដុល្លារផង ជាហេតុធ្វើឲ្យរូបគាត់សង្ស័យថាមានគេជួលអោយជនល្មើសមកឆក់កាំមេរ៉ានេះ ។ ដោយសារ កន្លងមកគាត់ធ្លាប់មានទំនាស់ជាមួយអ្នករកស៊ីមុខរងរបរដូចគ្នា ។ ជនរងគ្រោះសុំឲ្យសមត្ថ កិច្ចជួយសាកសួរជនសង្ស័យថានរណាជាអ្នកបញ្ជាពីក្រោយខ្នង ។

dsfgffsd

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់និងបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅប៉ុស្តិ៍ផ្សារថ្មីទី៣ ព្រមទាំងឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីដាក់បន្ទុកលើជនសង្ស័យ ។ ចំណែកជនសង្ស័យក្រោយពីសួរនាំរួចហើយសមត្ថកិច្ចបានបញ្ចូនបន្តទៅអធិការដ្ឋានខណ្ឌដូនពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ស៊ុន ប៊ុន្ធី

RELATED ARTICLES