Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះ​ឃ្លាំងស្តុក សព្វាវុធ​នៅ ភាគខាងកើត ​ក្រុងបាកដាដ ស្លាប់៤នាក់

ផ្ទុះ​ឃ្លាំងស្តុក សព្វាវុធ​នៅ ភាគខាងកើត ​ក្រុងបាកដាដ ស្លាប់៤នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

អុីរ៉ាក់៖ ប្រភពពីមន្ត្រី ប៉ូលិសនិងខាង មន្ទីរពេទ្យឲ្យដឹងថា ហេតុការណ៍ផ្ទុះ មួយដែលបាន កើតចេញ ពីអគ្គីភ័យឆាបឆេះឃ្លាំង ស្តុកសព្វាវុធមួយ កន្លែងក្នុងតំបន់ ភាគខាង កើតរដ្ឋធានី បាកដាដនៅ ថ្ងៃសុក្រនេះបណ្តាល ឲ្យមានប្រជាជន៤នាក់ ស្លាប់បាត់បង់ជីវិត និងរងរបួស១២នាក់ ផ្សេងទៀត។

មន្ត្រីប៉ូលិសម្នាក់ បានថ្លែង ថាឃ្លាំង ស្តុកអាវុធ មួយកន្លែង នេះជាកម្មសិទ្ធិរបស់ ក្រុមទ័ពពិសេស អ្នកកាន់និកាយស៊ីអ៊ីត ដែលស្ថិត ក្នុងចំណោមកង កម្លាំងចល័ត ដ៏មានប្រជាប្រិយភាព មួយក្នុងប្រទេសអ៊ីរ៉ាក់។ កម្លាំងពិសេសនេះគឺជា សម្ព័ន្ធមិត្ តរបស់កង ជីវពលដែល ភាគច្រើនមានការគាំទ្រ ដោយអ៊ីរ៉ង់ ដែលកំពុង ចូលរួមក្នុងការ វាយកំទេច ក្រុមសកម្មប្រ យុទ្ធរដ្ឋអ៊ីស្លាម។

ប្រភពបាន បន្តទៀតថា គ្រាប់រ៉ុកែ្កតជាច្រើន គ្រាប់បានផ្ទុះចេញ ពីឃ្លាំងស្តុកទុក នោះដែលបណ្តាល ឲ្យបំផ្លិចបំផ្លាញ ដល់លំនៅឋាន ហាង និងរថយន្តជា ច្រើនដែលស្ថិត នៅទីតាំងចំនួន៨។

10

9

8

 

RELATED ARTICLES