Saturday, April 27, 2024
Homeតារាខ្មែរទឹម រដ្ឋា ក្លាយជាម្តាយគេ

ទឹម រដ្ឋា ក្លាយជាម្តាយគេ

ទឹម រដ្ឋា អាក់ខានក្នុងការថតខ្សែភាពយន្តមួយរយៈ ព្រោះតែមានតារាមួយចំនួន និយាយថា តារាម៉ូដែលខ្ពស់ស្រឡះរូបនេះ លែងចង់ថតកុនកណ្តាលថ្ងៃ បានប្រាក់ល្អិតទៀតហើយ ព្រោះពេលនេះ នាងមានលុយចាយមិនអស់ឡើយ។ ការលេចឮបែបនេះ ធ្វើឱ្យតារាសម្តែងទឹ ម រដ្ឋា ត្រូវបានផលិតករ  មួយចំនួនមើល ហើយថែមទាំងមិនហ៊ានហៅនាងថតឡើយ ទើបធ្វើឱ្យតារាខ្ពស់ស្រឡះ រូបនេះ បាត់មុខមួយរយៈធំពីភាពយន្ត គឺទើបតែថ្មីៗនេះទេ ដែលនាងលេចមុខមកវិញ ក្រោយពីតារារូបនេះ ចេញមុខប្រកាស ជាចំហថា នាងមិនបោះបង់អាជីពចាស់ឡើយ។
ក្រោយមានការតាំងចិត្តបែបនេះ ទឹម រដ្ឋា មានទីផ្សារឡើងវិញ ហើយកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋា បានចូលពិធីសែនក្រុងពលីរឿង “ហង្សបាក់ស្លាប” របស់ ប៉ុស្តិ៍លេខ៥ នៅសណ្ឋាគារសូហ្វីតែល តែអ្វីដែលចម្លែកនោះ គឺរដ្ឋា ដែលធ្លាប់ធ្វើជាតួឯកនោះ បែរជាធ្លាក់កូដ មកធ្វើជាតួម្តាយអាលីហ្សា ទៅវិញ ទើបលេចឮថា អ្នកសម្តែងរូបនេះ មិនសប្បាយចិត្តឡើយ។
តាមអ្នកដឹកនាំសម្តែងរឿង “ហង្សបាក់ស្លាប” បង្ហើបឱ្យដឹងថា ទឹម រដ្ឋា សម្តែងជាតួម្តាយចុង របស់ផាត ភិនី (អាលីហ្សា) ដែលជាសត្រូវស្លាប់រស់របស់ផាត ភិនី ដែលមានចរិតកាចឆ្នាស ឡូយឆាយ ហើយក៏ជាអតីតសង្សារតួឯកប្រុស ដែលមានឈ្មោះថា សាម៉េត (យិត មាសឧស្សាហ៍)។ នេះជាការបន្ទាបខ្លួន ផងដែរ របស់ទឹម រដ្ឋា ដែលនាងសុខចិត្តធ្វើម្តាយអាលីហ្សា ក្នុងភាពយន្តភាគ របស់ប៉ុស្តិ៍លេខ៥នេះ តែប្រហែលជារដ្ឋា នឹងមិនសម្តែង ជាតួម្តាយគេ គ្រប់រឿងឡើយ ព្រោះខ្លាចធ្លាក់កូដ។
លោកសុផាឆៃ វីរៈភូជុង្គ នាយកប៉ុស្តិ៍លេខ៥ បញ្ជាក់ថា “តារាសម្តែងដែលខ្លាំង គឺជាតារាដែល អាចសម្តែងបានគ្រប់ប្រភេទ តួទាំងអស់ ទើបជាអ្នកពូកែ។ ខ្ញុំឃើញតារាខ្មែរ មានសមត្ថភាព ហើយតស៊ូព្យាយាមក្នុងការសម្តែងណាស់ នៅថ្ងៃខាងមុខនេះ ខ្ញុំនឹងហៅតារាខ្មែរ ឱ្យទៅសម្តែងជាមួយតារាល្បីៗរបស់ថៃ ផងដែរ”។
ទឹម រដ្ឋា ទើបថតបញ្ចប់រឿង “បណ្តឹងខ្មោចស្រីទាំង៥” របស់ផលិតកម្មផ្កា៥ ដែលមានថៅកែស្រី អ្នកស្រីពាន់ ភួងបុប្ផា និងរឿង “ក្រមុំឆ្នាសប៉ះ អំបិលប្រៃ” របស់ LD ត្រៀមដាក់បញ្ចាំងលើប៉ុស្តិ៍ PNN ផង ដែរ។ តាមរយៈការចេញ ថតបុកឡើងវិញនេះ គេជឿថា ទឹម រដ្ឋា នឹងអាចស្តារកេរ្តិ៍ឈ្មោះបានមួយកម្រិតថែមទៀតជាមិនខានឡើយ បន្ទាប់ពីមុននេះ នាងមានរឿងស្នេហាដ៏ចម្រូងចម្រាស ជាមួយសង្សារចាស់ ប្រុសប៉ាគីស្ថាន លោក Zak ky នោះ។ ប៉ុន្តែ យ៉ាងណាពេលនេះ ទឹម រដ្ឋា មិនមែនទុកបេះដូង ឱ្យនៅទំនេរឡើយ ព្រោះពេលនេះ មានប្រុសអូស្ត្រាលី ម្នាក់តាមស្រីស្អាតស្អិតតែម្តង ទើបធ្វើឱ្យរដ្ឋា មានកម្តៅបេះដូង សាជាថ្មី ខណៈដែលប្រុសស្នេហ៍ចាស់ ព្យាយាមក្នុងការផ្សះផ្សា ស្នេហ៍ឱ្យដូចដើមវិញ តែនាងរដ្ឋា មិនព្រមជាដាច់ខាត ព្រោះពេលនេះ នាងមានថ្មីហើយ ថែមទាំងមានជម្រើសច្រើនទៀតផង។                      ហ៊ឹម វិចិត្រ

អ៊ុន អាលីហ្សា និងទឹម រដ្ឋា
អ៊ុន អាលីហ្សា និងទឹម រដ្ឋា

 

RELATED ARTICLES