Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិស្លាប់៤ របួសម្នាក់ ក្នុងការបាញ់ ប្រហារនៅរដ្ឋ​ Texas

ស្លាប់៤ របួសម្នាក់ ក្នុងការបាញ់ ប្រហារនៅរដ្ឋ​ Texas

អាមេរិក៖ មនុស្សបួននាក់ ត្រូវបានសម្លាប់ និងម្នាក់ផ្សេង ទៀតរងរបួស ក្នុងហេតុការណ៍បាញ់ ប្រហារមួយនៅទីក្រុង Bastrop ភាគកណ្តាលនៃរដ្ឋ Texas សហរដ្ឋអាមេរិកកាល ពីថ្ងៃសៅរ៍។

យោងតាម ABC13 TV ឲ្យដឹងថាការបាញ់ប្រហារ នេះបានកើតឡើងក្រោយ ពីវេលាម៉ោង៦ល្ងាច(ម៉ោងក្នុងស្រុក) ដែលជនសង្ស័យ ម្នាក់បានស្លាប់។ ក្មេងប្រុសម្នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដោយ មានរបួសតិចតួច ក្នុងករណីបាញ់ ប្រហារនោះ។

ចំណែកអ្នកនាំ ពាក្យប៉ូលិសនិយាយថា អគារដែលជាទីតាំង នៃការបាញ់ប្រហារបច្ចុប្បន្នគឺ មានការរក្សា សន្តិសុ ខ បាននិងផុតពីការបង្កក្តីបារម្ភ ហើយ ប៉ុន្តែលោកស្រី អ្នកនាំពាក្យរូបនោះ មិនបានផ្តល់ ជុំវិញព័ត៌មាន លម្អិតមួយចំនួន អំពីការបាញ់ប្រហារ នោះឡើយ។

គួរបញ្ជាក់ថា Bastrop ជាទីក្រុងមួយដែលមាន អត្រាប្រជាជនក្នុងរង្វង់ ៧៥០០នាក់មាន ទីតាំង ស្ថិតនៅ ប្រមាណ ជា៥៦គីឡូម៉ែត្រ នៃភាគអាគ្នេយ៍ រដ្ឋធានី Austin រដ្ឋ Texas សហរដ្ឋអាមេរិក។

 

 

RELATED ARTICLES