Friday, April 26, 2024
Homeតារាខ្មែរចន ច័ន្ទលក្ខិណា ហៅប្តីចាស់ ជួបសង្សារថ្មី

ចន ច័ន្ទលក្ខិណា ហៅប្តីចាស់ ជួបសង្សារថ្មី

ប្អូនស្រីបង្កើតរបស់អ្នកនាងចន ច័ន្ទលក្ខិណា ឈ្មោះចន ពេជ្រកញ្ញារតន៍ បានចូលរោងការ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ជាមួយកូនកំលោះឈ្មោះហ៊ួ សម្បត្តិ និងបានជប់លៀងពិសាភោជនាហារនៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងអឹកធឹក។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គេឃើញលោកយុត្ថារ៉ា ឆាន្នី អតីតប្តីអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានចូលរួមដែលមានលក្ខណៈស្និទ្ធស្នាលជាមួយក្រុមគ្រួសារចន ច័ន្ទលក្ខិណា ជាធម្មតា ប្រៀបដូចគ្រួសារតែមួយដែរ។ ជាពិសេសនោះ គេឃើញលោកយុត្ថារ៉ា ឆាន្នី ផឹកស៊ីសប្បាយក្អាកក្អាយ ហាក់គ្មានទុក្ខកង្វល់អ្វីបន្តិចសោះឡើយ បើទោះបីលោកហេង ឡុង គូស្នេហ៍ថ្មីរបស់លក្ខិណា ក៏បានចូលរួម និងជាអ្នកជួយចាត់ចែងពិធីមង្គលការនោះផងដែរក្តី។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ លោកហេង ឡុង និងឆាន្នី ក៏ឈរកៀកកិតក្បែរៗគ្នាផងដែរ តែមិនឃើញញញឹមរាក់ទាក់ស្វាគមន៍គ្នាទេ ដែលតាមប្រភពថា លក្ខិណា អញ្ជើញអតីតប្តីចូលរួមមង្គលការប្អូនស្រី ហាក់មិនខ្លាចសង្សារថ្មីប្រចណ្ឌទេ ស្របពេលដែលលោកហេង ឡុង ហាក់មិនសប្បាយចិត្តទេ ពេលជួបលោកឆាន្នី។

អ្នកនាងចន ច័ន្ទលក្ខិណា បានថ្លែងអរគុណភ្ញៀវកិត្តិយសទាំងអួលដើមកថា នាងពិតជាសប្បាយចិត្តយ៉ាងក្រៃលែងដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករលើសពីការព្រាងទុកបែបនេះ គឺអធិកអធមជាងមង្គលការរបស់អ្នកនាង កាលពីជាង២០ឆ្នាំមុនទៀតផង។

លក្ខិណា បន្ថែមថា សម្រាប់អ្នកនាងមិនទាន់ចង់គិតគូរពីគម្រោងរៀបការជាមួយគូស្នេហ៍ថ្មីឡើយ ដោយចង់ឱ្យប្អូនៗមានគ្រួសាររួចរាល់សិន។

ចន ច័ន្ទលក្ខិណា និងលោកយុត្ថារ៉ា ឆានី បានចែកផ្លូវគ្នាជាងពីរឆ្នាំមកហើយ ដោយបន្សល់នូវចំណងដៃនិស្ស័យស្នេហ៍កូនស្រីម្នាក់ ឈ្មោះនី ចិន្តាចូលី ហើយនាបច្ចុប្បន្ននេះ អ្នកនាងលក្ខិណា ក៏មានដៃគូស្នេហាថ្មីរួចទៅហើយដែរ គឺលោកហេង ឡុង ដែលជាអ្នកជំនួញពោះម៉ាយទ្រព្យស្តុក ខណៈដែលលោកឆាន្នី ក៏មានស្រីស្នេហ៍ថ្មីផងដែរ។

មុននេះបន្តិច អ្នកនាងចន ច័ន្ទលក្ខិណា បានផ្ទុះសង្គ្រាមពាក្យសម្តីជាមួយស្រីស្នេហ៍ របស់លោកយុត្ថារ៉ា ឆាន្នី ដែលធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្តាញសង្គម ហើយមជ្ឃដ្ឋានជាច្រើនគិតថា លក្ខិណា និងអតីតប្តី កាន់តែពាក់មុខយក្សដាក់គ្នា។ ប៉ុន្តែយ៉ាងណា លក្ខិណា នៅតែស្និទ្ធជាមួយប្តីចាស់ ថែមទាំងហៅលោកឆាន្នី ចូលរួមមង្គលការប្អូនស្រី ប៉ះជាមួយសង្សារថ្មីទៀតផង។

កន្លងមក ល្បីថា លោកឡុង គូស្នេហ៍ថ្មីចន ច័ន្ទលក្ខិណា ក៏ប្រចណ្ឌនាងពេលនាងស្និទ្ធជាមួយប្តីចាស់ដែរ ប៉ុន្តែនាងនៅតែមិនទាន់អាចកាត់ផ្តាច់ទំនាក់ទំនងពីលោកឆាន្នី បាន ខណៈដែលលោកឆាន្នី ក៏ឧស្សាហ៍មកយកកូនស្រីដើរលេង។

ក្រោយជួបស្នេហ៍ថ្មីជាមួយលោកហេង ឡុង មក លក្ខិណា ទទួលបានការស្រលាញ់ ថ្នាក់ថ្នមពីគូស្នេហ៍ថ្មីយ៉ាងកក់ក្តៅ ហើយថ្មីៗនេះ លោកឡុង បានលើកស្ទួយឱ្យនាង ក្លាយជាប្រធានអង្គការមួយទៀតផង។

អ្នកនៅក្នុងចង្កោមសិល្បៈជាច្រើនរំពឹងថា សម្ព័ន្ធស្នេហ៍ថ្មីរបស់ចន ច័ន្ទលក្ខិណា ជាមួយលោកហេង ឡុង នឹងរឹងមាំ ឈានដល់ដឹកដៃគ្នាចូលរោងការនាពេលខាងមុខ…៕ សុខ ស៊ីឡាង

 

Leakhena1

Leakhena5

Leakhena2

RELATED ARTICLES