Saturday, April 27, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ រំលឹកអនុស្សាវរីយ៏១០ឆ្នាំមុន (មានវីដេអូ)

ខេមរៈ សិរីមន្ដ រំលឹកអនុស្សាវរីយ៏១០ឆ្នាំមុន (មានវីដេអូ)

ខេមរៈ សិរីមន្ដ ឬខេម ប៊ុនថៃ ធ្វើឲ្យកក្រើកឆាកតន្រ្តីប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃសុក្រទី០៥សីហា ឆ្នាំ២០១៦ ដោយតារាល្បីរបស់ផលិតកម្មសាន់ដេរូបនេះ បានឡើងច្រៀងប៉ះតារាល្បីល្បាញរបស់ព្រះរាជាណាចក្រថៃឡង់ លោកទីក ឈីរ៉ូ ក្នុងកម្មវិធីប្រគុំតន្ត្រីប៉ុស្ដិ៏លេខ៥ “ខ្មែរញញឹម Concert# ទើបធ្វើឲ្យមានអ្នកចូលទស្សនាណែនឆាកតន្រ្ដី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោកសិរីមន្ត បានរំលឹកបទចម្រៀងអនុស្សាវរីយ៏កាលពី១០ឆ្នាំមុន ដែលលោកច្រៀងនៅផលិតកម្ម U2 ដោយបទនេះនៅតែមានការគាំទ្រនិងមានការសំណូមពរនោះ គឺបទ “បេះដូងអ្នកប្រដាល់”។ សិរីមន្ដ ក៏បានយកបទនេះទៅច្រៀងប៉ុស្ដិ៏អាសីអាគ្នេយ៍ ក្នុងកម្មវិធី “តន្រ្ដីខារ៉ាបាវ” កាលពីថ្ងៃសៅរ៏ ទី០៦ ខែសីហា ឆ្នាំ២០១៦ ផងដែរ ដែលនេះមិនមែនជាការចៃដន្យទេ តែជាការរំលឹកអនុស្សាវរីយ៏ចាស់ បន្ទាប់ពីសិរីមន្ដ បានជួបនិងផ្ដល់ថវិកាដល់តារាសម្ដែងបទនេះ គឺអតីតកីឡាប្រដាល់ជៀស ស្រួច ដែលកំពុងធ្លាក់ខ្លួនក្រោយលែងលះជាមួយអតីតប្រពន្ធសាច់សខ្ចី នាងសាត រស្មី នោះ៕

ខាងក្រោមនេះ ជាវីដេអូដែលលោកខេមរៈ សិរីមន្ត ច្រៀងនៅឆាកតន្ត្រីអាស៊ីអាគ្នេយ៍ ៖

https://youtu.be/1jHIqLGFD8g

RELATED ARTICLES