Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិអូស្ត្រាលីចាប់ ជនជាតិម៉ាឡេស៊ី មកធ្វើការ ខុសច្បាប់៣៤នាក់

អូស្ត្រាលីចាប់ ជនជាតិម៉ាឡេស៊ី មកធ្វើការ ខុសច្បាប់៣៤នាក់

ព័ត៌មានទាន់ហេតុការណ៍

អូស្ត្រាលី៖ អាជ្ញាធរមាន សមត្ថកិច្ចអូស្ត្រាលី បានចាប់ខ្លួនជន ជាតិម៉ាឡេស៊ី ចំនួន៣៤នាក់ ដែលធ្វើការ ខុសច្បាប់ ក្នុងវិស័យកសិកម្ម ក្នុងប្រទេស របស់ខ្លួន តាមរយៈការ ឆ្មក់ចូលគោល ដៅឆ្នេរសមុទ្រ របស់អូស្ត្រាលី។

ផ្អែកតាមព័ត៌ មានពី សហគមន៍កាលពីថ្ងៃអង្គារ អាជ្ញាធរបាន ឆ្មក់ចូលទៅ ក្នុងសហជីពដែល ជួលកម្មករ មួយដែលគេ ដឹងមក ថាបាននិងកំពុងជួល កម្មករបរទេស ឲ្យមក ធ្វើការខុស ច្បាប់ក្បែរ ទីក្រុង Coffs Harbor ដែលគេរក ឃើញថា មានកម្មករ១៤ សញ្ជាតិដែលបានមកធ្វើ ការខុសច្បាប់ ក្នុងប្រទេសអូស្រ្តាលី ខណៈកម្មករ២០នាក់ផ្សេងទៀត បាននិងកំពុងធ្វើ ការងារដោយ មានទិដ្ឋការស្នាក់នៅបណ្តោះ អាសន្នរ បស់ពួកគេ។

ចំណែក រដ្ឋមន្ត្រីអន្តោប្រវេសន៍ អូស្ត្រាលី លោក Peter Dutton បានបង្ហើប នៅក្នុងសេចក្តីថ្លែង ការណ៍ មួយកាល ពីល្ងាចថ្ងៃពុធថា ប្រតិបត្តិការកាល ពីម្សិលមិញ ជាការបញ្ជូន នូវសារចំៗ មួយទៅកាន់ បណ្តាក្រុមហ៊ុន ឯកជននិង សហជីពនានា ដែលពាក់ព័ន្ធ ប្រសិនជាអ្នក ស្ថិតនៅ ក្នុងប្រទេស អូស្ត្រាលីដោយ គ្មានទិដ្ឋការត្រឹមត្រូវ ប្រសិនជា អ្នកធ្វើការ ដោយរំលោភ បំពានលើ លក្ខខណ្ ឌទិដ្ឋការរបស់អ្នក នោះអ្នកនឹង ត្រូវបានចាប់ខ្លួន។

រហូតមកដល់ ពេលនេះការ ឆ្មក់ចូលពីសំណាក់ ក្រុមការងារ ស៊ើបអង្កេតការ ឆបោកទិដ្ឋការនិងកម្មករ ខុសច្បាប់ បានចាប់ខ្លួនមនុស្សចំនួន៣នាក់ និងឃុំខ្លួនកម្មករ ខុសច្បាប់ ចំនួន៩៥នាក់។

រីឯអ្នកទាំង ឡាយណា ដែលបាន ផ្តន្ទាទោសក្នុងប្រទេស អូស្ត្រាលី ចំពោះការ ជួយសម្រួល ទិដ្ឋការនិងការ មកធ្វើការខុសច្បាប់នឹងប្រឈមមុខ និងការជាប់ ពន្ធនាគារ២០ ឆ្នាំពិន័យជា ប្រាក់៧៥.៩៨៥ដុល្លារ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES