Friday, April 26, 2024
Homeសេដ្ឋកិច្ចសាកលលោកវិធីសាស្ត្រ បង្កកឥណទាន កុំឲ្យជួប បញ្ហាពេលបាត់បង់

វិធីសាស្ត្រ បង្កកឥណទាន កុំឲ្យជួប បញ្ហាពេលបាត់បង់

ឈ្វេងយល់ពីកិច្ចការជំនួញ

គន្លឹះជំនួញ៖ ប្រសិនជា អ្នកមានមន្ទិល ពីចោរកម្មឬ ការបាត់បង់ របស់ដែលជា អត្តសញ្ញាណផ្ទាល់ខ្លួនដូច ជាប័ណ្ណបើកបរកាតសន្តិសុខ សង្គម ឬកាតឥណទាន ជាដើមដែល អ្នកស្ថិតក្នុងហានិភ័យ ខ្លាចក្រែងមាន អំពើចោរកម្មនោះ។សូមណែនាំ វិធីសាស្ត្របង្កកឥណទាន របស់អ្នកពី គេហទំព័របរទេស ដូចតទៅ៖

66

ក/ការបង្កក

1) ទាក់ទងទៅ ការិយាល័យឥណទាន សំខាន់ៗតាមកាត ឥណទានដែល លោកអ្នក ប្រើប្រាស់ដើម្បី ចាប់ផ្តើមនីតិវិធី។

2) ចូរត្រៀមបង់ ថ្លៃសេវាតាម លក្ខខណ្ឌ របស់ក្រុមហ៊ុនតម្រូវ បើមាន តែនៅសហរដ្ឋអា មេរិកគឺតម្រូវឲ្យមាន ការបង់តាមរដ្ឋមួយ ចំនួនប៉ុណ្ណោះ។ ក្នុងនោះគឺ រដ្ឋខ្លះគេយក ថ្លៃសេវាបង្កក ឥណទាន ចំនួន៥ ទៅ១០ដុល្លារ។ តែប្រសិនជា អ្នកជាជនរងគ្រោះ ដោយចោរលួចអត្តសញ្ញាណការបង្កក ឥណទានជា និច្ចកាលគេ មិនយកថ្លៃ សេវាឡើយ។

3) ទន្ទឹមរង់ ចាំការិយាល័យឥណទាន នីមួយៗបញ្ជូន លេខសង្ងាត់ PIN ។នៅក្នុងរយៈ ពេលមួយទីភ្នាក់ ងារធ្វើរបាយការណ៍ ឥណទានគួរតែជំនួស ការបង្កកនេះបាន។

4) បន្តការការពារឥណទានរបស់អ្នកនិងអត្តសញ្ញាណបន្ទាប់ពីការបង្កក។

ខ/ឈ្វេងយល់ពីអ្វីដែលគួរនិងមិនគួរក្នុងការបង្កក

1. ឈ្វេងយល់ ថាការបង្កកឥណទាន របស់អ្នកមានការការពារ ក្នុងដំណើរការ នៃរបាយការណ៍ ឥណទានរបស់អ្នក។តើក្នុងន័យនេះជាឥណទាន ថ្មីឬ ក៏ឥណទាន ថ្មីដែលមិនអាច បោះបង់ចោលបានចាប់ តាំងពីអ្នកផ្តល់ កម្ចីត្រូវការ ដំណើរការ នៅក្នុងរបាយការណ៍ ឥណទាន ដើម្បីនឹងកំណត់ តម្លៃក៏ដូចជាទំហំទឹក ប្រាក់ឥណទាន របស់អ្នកដាក់ ពាក្យស្នើម្នាក់ៗ។

2. ត្រូវដឹងថា ការបង្កកឥណទាន របស់អ្នកមិន ប៉ះពាល់ដល់ បណ្តាញឥណទាន ដែលមានស្រាប់ របស់អ្នកឡើយ។អ្នកអាចបន្តប្រើ កាតឥណទាន ចាស់របស់ខ្លួន បានដូចធម្មតា បន្ទាប់ពីការបង្កក។

3. ត្រូវដឹងថាការ បង្កកឬរក្សា ការបង្កកឥណទានមួយ នឹងមានឥទ្ធិពល លើការអនុម័តនៃ សំណើរហិរញ្ញវត្ថុជាក់ លាក់ឲ្យបានទាន់ពេលវេលា។

4. សូមចងចាំ ពីការលើកឡើងពី ការបង្កកឥណទានមុន នឹងការដើរទិញ ទំនិញសម្រាប់ បណ្តាញឥណទានថ្មី។ប្រសិនជាអ្នកស្ថិតក្នុងផ្សារ លក់ទំនិញ ចំពោះបណ្តាញថ្មីឬ ឥណទានអ្នកអាចរំលាយ បន្តិចម្តងៗនូវការបង្កករបស់អ្នកចំពោះឥណទាយក (ម្ចាស់បំណុល)ជាក់លាក់ម្នាក់ ឬស្ថានប័ន ហិរញ្ញវត្ថុមួយ។

សម្គាល់៖ គន្លឹះទាំងនេះ គ្រាន់តែជាជំនួយ ការបន្ថែមពី លើបទពិសោធន៍របស់ លោកអ្នកក៏ដូចជា ស្ថាប័នជំនាញ ផ្នែកនេះប៉ុណ្ណោះ រាល់ការខ្វះចន្លោះ ទាំងឡាយសូមចូល រួមចែករំលែក ទាំងអស់គ្នា។

77

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES