Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិឆ្ងល់ទេ ហេតុអ្វីកាហ្សា ផ្ទុះសង្គ្រាម មិនចេះចប់?

ឆ្ងល់ទេ ហេតុអ្វីកាហ្សា ផ្ទុះសង្គ្រាម មិនចេះចប់?

ប្រវត្តិសង្គ្រាមនិងជម្លោះនៅតំបន់កាហ្សាស្រី្ទប

សាវតានៃជម្លោះតំបន់កាហ្សា

ដែនដីដ៏តូច មួយស្ថិតនៅ ចន្លោះប្រទេស អេហ្ស៊ីបនិង អុីស្រាអែល ដែលគេស្គាល់ ថាតំបន់កាហ្សាស្រី្ទប គឺជាសមរភូមិ មួយដែលកំពុង តែកើតមាននូវ ជម្លោះរវាង អារ៉ាប់និង អ៊ីស្រាអែល មកដល់សព្វ ថ្ងៃនេះគិត ចាប់តាំង ពីទសវត្សរ៍ឆ្នាំ ១៩៤០។

បន្ទាប់ពី សង្គ្រាមអារ៉ាប់ និងអ៊ីស្រាអែល លើកទី១បាន បញ្ចប់ក្នុងឆ្នាំ១៩៤៩ អេហ្ស៊ីបបានដាក់ បញ្ចូលតំបន់ កាហ្សា ក្រោមការ ត្រួតត្រារបស់ខ្លួន។

ក្នុងអំឡុង សង្គ្រាមរវាង អេហ្ស៊ីប និង អុីស្រាអែល ឆ្នាំ១៩៥៦និង១៩៦៧ កងកម្លាំងអុីស្រាអែលដណ្តើម បានតំបន់ ទីប្រជុំជន នៃក្រុងកាហ្សាមកកាន់កាប់ និងប្រគល់ វាទៅឲ្យ អេហ្ស៊ីបគ្រប់គ្រង វិញក្រោយ សង្គ្រាមឆ្នាំ ១៩៥៦ ប៉ុន្តែរក្សា តំបន់នេះ ទុកបន្ទាប់ពីសង្គ្រាម ឆ្នាំ១៩៦៧។

ក្រោយមក ក៏មានសន្ធិសញ្ញាសន្តិភាពមួយ ដែលធ្វើឡើងរវាងអេហ្ស៊ីបនិង អុីស្រាអែលនៅក្នុងការផ្ទេរសិទ្ធិគ្រប់ គ្រងតំបន់ កាហ្សាឲ្យទៅប្រទេសអុីស្រាអែល ប៉ុន្តែកាហ្សាបាន ប្រែក្លាយជាសម រភូមិមួយនៅក្នុង ការក្រោក ឈរឡើង បះបោររបស់ ជនជាតិ ប៉ាឡេស្ទីន ប្រឆាំងនិងអុីស្រាអែល នៅចុង ទសវត្សរ៍ឆ្នាំ ១៩៨០។

ការបះបោរនេះ បាននាំឲ្យមានកិច្ចព្រម ព្រៀងសន្តិភាព មួយដែលគេ ស្គាល់ថាជាកិច្ច ព្រមព្រៀង អូស្លូ ។តាមសន្ធិ សញ្ញានេះ អាជ្ញាធរប៉ាឡេស្ទីន (រដ្ឋាភិបាលប៉ាឡេ ស្ទីនដែលគ្រប់ គ្រងដោយ ចលនា Fatah ) បានចូលកាន់តំណែងជាអាជ្ញាធរ រដ្ឋបាល របស់ តំបន់កាហ្សាស្រ្ទីបក្នុងឆ្នាំ ១៩៩៤។ (នៅមានត)

005

003

001

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES