Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិពួកតាលីបង់ ដណ្តើមបានស្រុក មួយនៅខាង ជើងអាហ្វហ្គានីស្ថាន

ពួកតាលីបង់ ដណ្តើមបានស្រុក មួយនៅខាង ជើងអាហ្វហ្គានីស្ថាន

1

អាហ្វហ្គានីស្ថាន៖ មន្ត្រីប្រតិបត្តិ ស្រុកលោក Qudratullah Safi បានថ្លែង ប្រាប់សារព័ត៌ មានចិន ស៊ីនហួរថា ពួកសកម្ម ប្រយុទ្ធតា លីបង់បានដណ្តើម កាន់កាប់ស្រុក Khan Abad ដែល ស្ថិតក្នុង ខេត្ត Kunduz ភាគខាងជើង របស់អាហ្វហ្គានី ស្ថានកាលពី ថ្ងៃ សៅរ៍ស្រប ពេលដែលមានការ ប៉ះទង្គិច ដ៏កម្របាននិង កំពុងបន្តកើត ឡើងជុំវិញ ទីរួមស្រុកនេះ។

លោកបានឲ្យ ដឹងទៀតថាក្រុម សកម្មប្រយុទ្ធប្រដាប់ អាវុធ១២នាក់ បានលុកលុយ ក្នុងស្រុកនេះ កាលពី ព្រឹកថ្ងៃសៅរ៍។ ការប៉ះ ទង្គិច ដ៏កម្រកនេះ បាននិងកំពុង បន្តកើត មាននៅជុំវិញអគារការិយាល័យ ស្រុកនេះស្របពេល ដែលកងកម្លាំងសន្តិសុខ កំពុងព្យាយាម ទប់ទល់និង ការវាយប្រហារ។

ស្រុកនេះស្ថិត នៅចម្ងាយប្រមាណ ជា២៥គីឡូម៉ែត្រ នៃភាគខាងកើត ទីក្រុង Kunduz ។ ចំណែកផ្លូវ ហាយវេដ៏ធំមួយ ដែលតភ្ជាប់ក្រុង Kunduz ឆ្ពោះទៅ កាន់ខេត្តក្បែរខាង នោះ Takhar គឺឆ្លងកាត់ តាមស្រុក នេះតែម្តង។

ខេត្ត Kunduz និងខេត្តក្បែរខាង Baghlan និង Takharជា កន្លែងកើតហេតុនូវ ការប៉ះទង្គិច គ្នាក្នុងអំឡុង ពេល ពីរខែមុននេះ ស្របពេល ដែលពួកតាលីបង់ បាននិងកំពុង ព្យាយាមប្រយុទ្ធ និងកងកម្លាំង របស់រដ្ឋាភិបាល ក្នុងតំបន់ដែល មានសន្តិភាព។ ក្រុមសកម្ម ប្រយុទ្ធតា លីបង់ដណ្តើម បានស្រុក Dahna-e-Ghori នៃខេត្ត Baghlan បន្ទាប់ពីមានការសម្រប សម្រួលក្នុង ការប្រយុទ្ធគ្នា កាលពី ដើម ខែនេះ។

កុបកម្មដែល ដឹកនាំដោយ ពួកតាលីបង់មិន អាចគ្រប់គ្រងបានចាប់តាំងពី ដើមខែមេសា នៅពេលដែល ក្រុមសកម្មប្រ យុទ្ធបានចាប់ ផ្តើមវាយ ប្រហារប្រចាំឆ្នាំ របស់ខ្លួនក្នុង តំបន់ផ្សេងៗក្នុងប្រទេស។

3

RELATED ARTICLES