Friday, March 29, 2024
Homeកីឡាអន្ដរជាតិWest Ham សម្រេច​កុង​ត្រា​ថ្មី​ជា​មួយ​ខ្សែ​ប្រយុទ្ធ ​ Zaza របស់​ក្លឹប​ Juventus ​

West Ham សម្រេច​កុង​ត្រា​ថ្មី​ជា​មួយ​ខ្សែ​ប្រយុទ្ធ ​ Zaza របស់​ក្លឹប​ Juventus ​

West Ham នៅក្នុងសប្តាហ៍នេះបានចុះកុងត្រាថ្មីមួយ ក្នុងលក្ខណៈខ្ចីជើងជាមួយកីឡាករ Simone Zaza របស់ក្លឹប Juventus ។ ទឹកប្រាក់ ៤.៣លានផោន គឺជាប្រាក់ឈ្នួលដែលត្រូវបានព្រមព្រៀងរវាងភាគីទាំងពីរ ។ កុងត្រាថ្មីនេះក៏មានដាក់បញ្ចូលផងដែរនូវឃ្លាមួយដែលសេរសេរថា ប្រសិនជាកីឡាករ ZaZa អាចធ្វើបានល្អ និងរកគ្រាប់បាល់ជូនក្រុមបាន នោះគេនឹងក្លាយជាសមាជិកអចិន្ត្រៃយ៍សម្រាប់រដូវក្តៅបន្ទាប់ជាមួយនឹងកុងត្រាថ្មីមួយផ្សេងទៀតដែលមានរយៈពេល៥ឆ្នាំ ។ បន្ថែមពីនេះទៀត West Hamសន្យានឹងផ្តល់លុយបន្ថែមដល់ Juventus ចំនួន១៧លានផោន ។

Simone-Zaza

សូមបញ្ជាក់ថា Zaza វ័យ២៥ឆ្នាំ បានចូលលលេងឱ្យក្លឹប Juventus កាលឆ្នាំ២០១៥ ។ គេរកគ្រាប់បាល់ជូនក្រុមបាន ចំនួន៥គ្រាប់ នៅក្នុងការបង្ហាញខ្លួន១៩លើក ៕

RELATED ARTICLES