Friday, March 29, 2024
Homeកីឡាអន្ដរជាតិM​e​s​s​i​ មិន​ចង់​បន្ត​កុង​ត្រា​ថ្មី​ ជា​មួយ​អ្នក​មាន​បុណ្យ​ Ba​rce​lo​na​

M​e​s​s​i​ មិន​ចង់​បន្ត​កុង​ត្រា​ថ្មី​ ជា​មួយ​អ្នក​មាន​បុណ្យ​ Ba​rce​lo​na​

តាមប្រភពព័ត៌មានពីកាសែតប្រចាំថ្ងៃអេស្ប៉ាញ Marca ចេញផ្សាយកាលពីថ្ងៃចន្ទទី១៤ វិច្ឆិកា ២០១៦ បានឲ្យដឹងថា ម្ចាស់ពានរង្វាន់បាល់មាស៥សម័យកាល Lionel Messi បានបដិសេធមិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona ទេកាលពីខែកក្កដា ២០១៦ កន្លងទៅក្នុងអំឡុងពេលរូបគេធ្វើដំណើរសម្រាកលំហែកាយជាមួយក្រុមគ្រួសារហើយថែមទាំងបង្ហាញបំណងចង់ចាកចេញពីក្លឹបអ្នកមានបុណ្យ មុនចប់កិច្ចសន្យាទៀតផង។ ប្រភពព័ត៌មានដដែលនោះបានឲ្យដឹងទៀតថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏បានពិចារណាចង់ចាកចេញពីក្លឹបBarcelona មុនចប់កុងត្រាឆ្នាំ២០១៨នេះផងដែរ។

2

មូលហេតុ ដែលនាំឲ្យកីឡាករ Messi មិនចង់បន្តកុងត្រាថ្មីជាមួយ Barcelona គឺដោយសារគាត់ធុញទ្រាន់នឹងរឿងច្បាប់ពន្ធដានៅអេស្ប៉ាញដែលមានលក្ខណៈស្មុគស្មាញ។ ទោះជាយ៉ាងណាការបដិសេធមិនព្រមបន្តកុងត្រានេះមិនទាន់ប្រាកដប្រជានៅឡើយទេ។

គួររំឮកថាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ ត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ពន្ធនាគារ ២១ខែម្ដងរួចមកហើយ ហើយក៏ធ្លាប់បានឡើងតុលាការតវ៉ាជាច្រើនលើករួចមកហើយដែរ។

ដោយ៖ ហេង ដេត

RELATED ARTICLES