Saturday, April 20, 2024
Homeសេដ្ឋកិច្ចសាកលលោកសោហ៊ុយ ចុះបញ្ជីរថយន្ត​ថ្មី នៅវៀតណាមនឹង ចុះថ្លៃដើមឆ្នាំ​២០១៧

សោហ៊ុយ ចុះបញ្ជីរថយន្ត​ថ្មី នៅវៀតណាមនឹង ចុះថ្លៃដើមឆ្នាំ​២០១៧

ទីផ្សាររថយន្តតំបន់អាស៊ាន

ហាណូយ៖ ក្រសួងហិរញ្ញវត្ថុ​បាន​ ​ផ្លាស់ប្តូរ​នូវ មធ្យោបាយ​របស់ ខ្លួនក្នុងការគណនា ​លើ​សោហ៊ុយ​ នៃការ​ចុះ បញ្ជី​រថយន្ត​ថ្មី​  ដែលគេ រំពឹងថា​ការកែ​សម្រួល​ថ្មីនេះ នឹង​កាត់ បន្ថយ​ប្រាក់ ចំណាយ​ដល់ ​អ្នកទិញ រថយន្ត​ប្រើប្រាស់ ។

ការគណនាតាមមធ្យោ បាយថ្មីនេះត្រូវ បានគេរំពឹងថា ​នឹង​ចូលជាធរ មាន​ឬចាប់ ផ្តើមអនុវត្ត​ ចាប់ពីថ្ងៃ១មករា ឆ្នាំ២០១៧តទៅ ។  តាមសេចក្តី​ព្រាង​សារាចរ​ នេះ​​​ ការគណនា ​តាមបែបថ្មី​នឹង មានមូលដ្ឋាន​ លើ​បញ្ជីតម្លៃ​ របស់​រថយន្ត​ ហើយ​​វាក៏ នឹង​ចុះថ្លៃប្រមាណជា ​៥% ​ជាងរៀង​រាល់​ ពីរ​ឆ្នាំរហូតដល់​១០ឆ្នាំ​ គិតចាប់ពី​ កាលបរិច្ឆេទ ផលិតកម្ម ។

ជាក់ស្តែង​ ប្រសិនជា​រថយន្ត សេរីថ្មីចាប់ ផ្តើមយក​ទៅ ចុះបញ្ជី​នៅ ដើមឆ្នាំ​២០១៧នេះ នឹង​ចំណាយ​​ ប្រមាណជា ១ប៊ីលានដុង ចំណែក​ តម្លៃ​រថយន្តថ្មី​ប្រភេទដូចគ្នា​ ប៉ុន្តែ​សេរីចា ស់​​ផលិត​ ក្នុង​ឆ្នាំ​២០១១​នឹង​ ចំណាយត្រឹមតែ​ ៨៥០លានដុងប៉ុណ្ណោះ ។

រីឯបញ្ជី​តម្លៃ​របស់ រថយន្ត​ដែល ស្ថិតនៅខ្ទង់២ប៊ីលាន ដុង​គឺអ្នកទិញនឹង ចាំបាច់ត្រូវប​ ង់​សោហ៊ុយ​ចុះបញ្ជី​ ១០%​នៃតម្លៃ រថយន្ត​ឬស្មើនឹង ​២០០លានដុង ។ ហេតុដូច្នេះ​តាម​ សារាចរថ្មីខាង លើនេះ​អ្នកទិញ​ រថយន្តនៅដើម ឆ្នាំ​ថ្មី២០១៧ នឹង ចាំបាច់ត្រូវ បង់ សោហ៊ុយ​ចុះ បញ្ជីត្រឹមតែ ​១៨០លាន​ដុង ​គឺអាចសន្សំ​សំចៃ​បាន​ រហូតដល់ ទៅ​២០លានដុង ឯណោះ ពោលគឺអ្នក​ទិញ​ អាច​សន្សំ​សំចៃ​ បាន​៤០ ទៅ៥០លានដុង​ទៅតាមតម្លៃ​រថយន្តដែល​ពួកគេ​ជ្រើសរើស ។

តាមដែលអ្នក ជំនាញ​លើក ឡើងថា​ការប៉ាន់ប្រមាណ​ ក្នុង​ វិស័យរថយន្ត​ឆ្នាំ​ ២០១៧​នឹង​ក្លាយ ជាឆ្នាំ​មមាញឹក​ មួយសម្រាប់ ឧស្សាហកម្ម​រថយន្ត​ដោយសារ តែ​ការបញ្ចុះ តម្លៃ​ឬសោហ៊ុយ​ ចុះបញ្ជីរថយន្ត​ថ្មី​ និង​បន្ថយពន្ធ​រថយន្ត​ ដែលនាំចូលពី​រដ្ឋ សមាជិក​អាស៊ាន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES