Tuesday, April 16, 2024
Homeកីឡាអន្ដរជាតិបិ​សាច​ក្រហម​ Man​ U​t​d​ គ្រោង​ចំ​ណាយ​លុយ​៧៤​លាន​ដុល្លា​រ​ ទិញ​កី​ឡា​ករ​​ G​r​i​e​z​m​a​nn​​

បិ​សាច​ក្រហម​ Man​ U​t​d​ គ្រោង​ចំ​ណាយ​លុយ​៧៤​លាន​ដុល្លា​រ​ ទិញ​កី​ឡា​ករ​​ G​r​i​e​z​m​a​nn​​

តាមប្រភពព័ត៌មាន​ពីកាសែតអង់គ្លេស​ The Sun ចេញផ្សាយកាលពីថ្ងៃពុធទី ២១ ធ្នូ ២០១៦ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man Utd គ្រោងចំណាយលុយជាង ៧៤លានដុល្លារ ទិញកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann ដែលកំពុងលេងឲ្យក្លឹបបាលទាត់អេស្ប៉ាញ​ At Madrid សម្រាប់រដូវកាលដោះដូរខែមករា ២០១៧ ខាងមុខនេះ ។

ប្រភពព័ត៌មានដដែលនោះបានឲ្យដឹងថា ក្លឹបទាំងពីរកំពុងដំណើរការចរចាគ្នាយ៉ាងសកម្ម ដើម្បីឈានទៅដល់កិច្ចព្រមព្រាងមួយ នៅពេលដ៏ខ្លីខាងមុខនេះ។ កាលពីខែវិច្ឆកា ២០១៦ កន្លងទៅកីឡាករ Griezmann ធ្លាប់បានសារភាពថា លោកពិតជាចង់ទៅលេងឲ្យក្លឹប Man Utd ពិតប្រាកដមែន តែរហូតមកដល់ពេលនេះខ្ញុំនៅតែមិនអាចមានក្លឹបថ្មីណាមួយនៅឡើយទេ។

គួររំឮកថា កីឡាករ Antoine Griezmann បានចូលមករួមរស់ជាមួយក្លឹប At Madrid តាំងពីឆ្នាំ ២០១៤ ក្រោយផ្លាស់មកពីក្លឹប Sociedad ។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៥០គ្រាប់ ក្នុងការបង្ហាញវត្តមាន ៩០ប្រកួត។

ដោយ៖​​ ហេង​ ​ដេត

RELATED ARTICLES