Friday, April 26, 2024
Homeប្លែកៗការបាន​២ ម៉ោងកូនកម្លោះ សុំលែងខឹងកូនក្រមុំ ​Share រូបថតការ លើអនឡាញ

ការបាន​២ ម៉ោងកូនកម្លោះ សុំលែងខឹងកូនក្រមុំ ​Share រូបថតការ លើអនឡាញ

ព័ត៌មានប្លែកៗជុំវិញពិភពលោក

ប្លែកៗ៖ អាពាហ៍ពិពាហ៍ មួយនៅប្រទេស​ អារ៉ាប៊ីសាអូឌីត ​បាន​ធ្វើឲ្យមានការ​ ភ្ញាក់ផ្អើល​ បន្ទាប់ពី​រៀបចំពិធី រួចរាល់បាន ត្រឹមតែ២ ម៉ោងប៉ុណ្ណោះ​ ដោយសារតែ ​កូនក្រមុំ​​ មិនគោរព តាមការព្រម​ ព្រៀង​គ្នា​លើ បម្រាមមិន ឲ្យ​ចែករំលែក(Share) រូបថតថ្ងៃ រៀបការលើ ​បណ្តាញ ​អ៊ីនធើរណេត​ឬបណ្តាញសង្គម Snapchat ។

កូនកម្លោះ​​បាន​រក ឃើញថា​រូបភាព ​នៃពិធីអាពាហ៍ពិពាហ៍ របស់គាត់ និងកូនក្រមុំ​ ត្រូវបាន​បញ្ជូន ​មិត្ត​ភក្តិ​ស្រីៗ​ របស់ប្រពន្ធថ្មីលោក​ ភ្លាមៗនោះ​កូនកម្លោះ​ក៏​បាន​ប្តឹងលែងលះតែម្តង ។

តាមការឲ្យដឹង ពីសារព័ត៌មាន អារ៉ាប៊ីសាអូឌីត កិច្ចព្រមព្រៀង មិនឲ្យមាន ការ​ចែករំលែក ​ឬ​Share រូបភាព ក៏ដូចជាវីដេអូ ​ក្នុងថ្ងៃរៀបចំ អាពាហ៍ពិពាហ៍​គឺជា​ការ​ បង្ខិតបង្ខំ​យ៉ាង ​ជាក់ស្តែង​ ។

បងប្រុស​របស់ កូនក្រមុំបានថ្លែង ប្រាប់​សារព័ត៌ មាន Saudi OKaz ថា​មុននឹង​ រៀបចំពិធី​អាពាហ៍ ពិពាហ៍ប្អូន ស្រីរបស់ខ្ញុំនិង ​​គូដណ្តឹង​​​របស់នាងបាន​ចុះកិច្ចសន្យា មួយ​ដែល​ បញ្ជាក់ថា ​នាង​មិនអាច ប្រើប្រាស់ ​បណ្តាញ សង្គម​ដូចជា Snapchat , Instagram ឬ Twitter ក្នុង ការ​បង្ហោះ​ឬ​ផ្ញើ​រូបថតរបស់នាងឡើយ ។ ក្រោយមក​ប្អូនស្រី របស់ខ្ញុំមិន បានធ្វើ​តាម​ ការ​សន្យា​ក៏​ ប្រើប្រាស់​ បណ្តាញសង្គម Snapchat ​ចែករំលែក រូបថ​តពី​ពិធី​អាពាហ៍ពិពាហ៍​ ជាមួយនិង មិត្តភក្តិ​ស្រី​ៗ របស់​នាង​ដែល ជាលទ្ធផល​ នាំឲ្យ​កូន កម្លោះ​ធ្វើការ​ សម្រេច ចិត្ត​គួរឲ្យ​ ភ្ញាក់ផ្អើល មួយ​ដោយ​ លុបចោល​អាពាហ៍​ពិពាហ៍នេះ​ និងប្តឹង​លែងលះតែម្តង ។

ទោះជាយ៉ាងណា ​ហេតុផល ​នៃការ​ផ្តាច់ចំណងស្ពាន មេត្រី​នេះ​បានបង្កជា​​រឿង ធំ​មួយ​រវាង​ក្រុ ម​គ្រួសារ​ទាំង សងខាង​ ដោយញាតិ សន្តាន​កូនក្រមុំបាន​ឈ្លោះឬ ជជែក​ថា​ការ ចុះកិច្ចសន្យា នេះ​គឺ​មិន យុត្តិធម៌ឡើយ ចំណែក សាច់ញាតិកូន កម្លោះ​បាន​ លើកឡើងថា​ ពួកគាត់​មាន សិទ្ធិ​ក្នុងការ ​ប្តឹង​លែងលះ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES