Saturday, April 27, 2024
Homeកីឡាអន្ដរជាតិរ៉ូ​ណា​ល់​ដូ នឹ​ង​គ្រង​ពាន​រង្វាន់​បាល់​មាស​នៅ​ស​ប្តាហ៍​ក្រោយ​

រ៉ូ​ណា​ល់​ដូ នឹ​ង​គ្រង​ពាន​រង្វាន់​បាល់​មាស​នៅ​ស​ប្តាហ៍​ក្រោយ​

បន្ទាប់ពីមានការមន្ទិលសង្ស័យ និងការលេចធ្លាយព័ត៌មានចចាមអារ៉ាមកាលពីថ្ងៃអង្គារទី ៦ ធ្នូ ២០១៦ ចំពោះ ម្ចាស់ពានរង្វាន់បាល់មាសដែលគេមានជំនឿភាគច្រើនថាបានទៅលើកីឡាករខ្សែប្រយុទ្ធ Real Madrid  រ៉ូណាល់ដូ អីឡូវនេះបានក្លាយជាការពិតហើយ។

តាមប្រភពព័ត៌មានដែលគួរឲ្យទុកចិត្ត បានឲ្យដឹងថា នៅថ្ងៃចន្ទទី ១២ ខែធ្នូ ២០១៦ ខាងមុខនេះកីឡាករ រ៉ូណាល់ដូនឹងទទួលបានពានរង្វាន់បាល់មាស ជាផ្លូវការ។

តាមរយៈការលេចធ្លាយព័ត៌មាននេះ គេមិនទាន់បានបញ្ជាក់ច្បាស់លាស់នៅឡើយទេ ថាកីឡាកររ៉ូណាល់ដូ នំាមុខកីឡាករ Messi និង Griezmann ប៉ុន្មានពិន្ទុនោះទេ ។

កីឡាកររ៉ូណាល់ដូ ធ្លាប់ជាប់ពានរង្វាន់បាល់មាស ២ដងរួចទៅហើយ កាលពីឆ្នាំ  ២០១៥ និង ២០១៤ ។ ក្រៅពីនេះគេក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ២  បីលើករួចមកហើយដែរ គឺ ឆ្នាំ ២០១១ ,២០១២ និង ២០១៥។

ដោយ៖ ហេង ដេត

RELATED ARTICLES