Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិអាមេរិក ថា​សង្គ្រាមយេម៉ែន គួរចប់តាម មធ្យោបាយ ការពារ​សន្តិសុខ ​អារ៉ាប់

អាមេរិក ថា​សង្គ្រាមយេម៉ែន គួរចប់តាម មធ្យោបាយ ការពារ​សន្តិសុខ ​អារ៉ាប់

ព័ត៌មានតំបន់​មជ្ឈិមបូព៌ា

យេម៉ែន៖ តាមរបាយ ការណ៍​របស់ ទីភ្នាក់ងារព័ត៌មាន Al Arabiya News ប្រមុខការទូត សហរដ្ឋ​អាមេរិក​ លោក John Kerry កាលពីថ្ងៃអាទិត្យ នេះបាន​ សង្កាត់ធ្ងន់ថា​ សង្គ្រាម​ក្នុង ​ប្រទេស​យេម៉ែ​ន ​​គួរតែ​បញ្ចប់​ក្នុង​ មធ្យោបាយ​មួយ​ ដែល​ការពារ​ ដល់​សន្តិសុខ​របស់ ​ប្រទេស​អារ៉ាប៊ីសាអូឌី​ត​ ។

ថ្លែងនៅក្នុង​សន្និសិទ កាសែតមួយ​ ជាមួយនិង​សមភាគី អារ៉ាប៊ីសាអូឌីត ​លោក Adel Al-Jubeir ក្នុង​ ដំណើរទស្សនកិច្ច​​របស់ លោក​ក្នុង ប្រទេស​នេះ លោក Kerry បាន ជំរុញ​ឲ្យ គ្រប់ភាគី​ នយោ​បាយ​វិលមក រក​តុ ចរចា​ដើម្បី​ឈាន ទៅដល់ការ សម្រេចបាន នូវកិច្ចព្រម ព្រៀងមួយ​ ។

លោក Kerry ថែមទាំងបាន​ លើកឡើ់ង​ បន្តទៀតថា ​ផែនការណ៍​ របស់​អង្គការ​ សហប្រជាជាតិ ​គឺគ្មាន​ទីបញ្ចប់​ ឡើយ​ហើយ​ក៏ជា ការ​ចរចា ដែលអាចទៅ រួចផងដែរ ។ លោកបានកត់ សម្គាល់​ថា​ទិសដៅ ​ដ៏​ចម្បង ​នៃការ​ បញ្ចប់សង្គ្រាម ​ក្នុងប្រទេស​ យេម៉ែន​ គឺការ​ សម្រេចបាន​នូ វ​​ការ​ព្រមព្រៀង​តាមផ្លូវ នយោបាយ មួយ​ដើម្បី​ ឈានដល់ការ​ ដោះស្រាយ​នូវ វិបត្តិ​មនុស្ស ធម៌​នៅទីនោះ ។

មន្ត្រីការទូតជាន់ ខ្ពស់​សហរដ្ឋអាមេរិក រូបនេះថែមទាំង បានបញ្ជាក់ ទៀតថា​សហរដ្ឋអាមេរិក ​ពេញ​ចិត្ត​អារ៉ាប៊ីសាអូឌីត លើ​ការ​មិនយល់ ស្របនឹងការ ចូលអន្តរាគមន៍រ បស់អ៊ីរ៉ង់ក្នុង ប្រទេស​យេម៉ែន ។

ទន្ទឹមនិងនេះ លោក Al-Jubeir បានថ្លែងថា​កិច្ចព្រម ព្រៀង​មួយចំនួន ក្នុងប្រទេស​យេម៉ែន ​គួរតែ​ផ្តោត​លើ ​សេចក្តីសម្រេច របស់អង្គការ​សហ ប្រជា ជាតិនិង​គំនិត ផ្តួចផ្តើម​នៃ ​​តំបន់​ឈូង​សមុទ្រ​ អារ៉ាប់​ ដែលជំរុញ​ឲ្យ ពិភពលោក​ម៉ឺង ម៉ាត់​ការបោះជំហាន​ បញ្ឈប់​នៅការ​ចូល ជ្រៀតជ្រែក​ របស់​អ៊ីរ៉ង់​ក្នុង​បញ្ហាក្នុងតំបន់ ។

ការកត់សម្គាល់ របស់លោក Kerry បានគូសបញ្ជាក់ ពី​ជំហរ​របស់សហរដ្ឋអាមេរិក ក្នុងការ​បញ្ចប់ ​សង្គ្រាម​របស់ ​សម្ព័ន្ធមិត្តខ្លួន ដែលដឹក នាំដោយ​អារ៉ាប៊ីសាអូឌីត​ ក្នុង​ប្រទេស ​យេម៉ែន​ ដែលវានឹង​ចូល​ ដល់ឆ្នាំទី៣របស់ខ្លួន ហើយ​នៅខែមីនា​ ដែលបង្ក គ្រោះមហន្តរាយនិងវិបត្តិ​ក្នុង ចំណោម​ ជន​ស៊ីវិល​ក្នុង តំបន់​រងគ្រោះ ដោយ​ជម្លោះ ។

 

RELATED ARTICLES