Friday, March 29, 2024
Homeកីឡាអន្ដរជាតិម្ចាស់​​ពាន​​បាល់​​មាស រ៉ូណាល់ដូបន្ត​គ្រង​ពាន​រង្វាន់​កី​ឡាករ​ឆ្នើម FIFA​ ២០១៦ លើកទី៤

ម្ចាស់​​ពាន​​បាល់​​មាស រ៉ូណាល់ដូបន្ត​គ្រង​ពាន​រង្វាន់​កី​ឡាករ​ឆ្នើម FIFA​ ២០១៦ លើកទី៤

ដូចការរំពឹងទុកពីសំណាក់អ្នកគាំទ្រភាគច្រើន សម្រាប់ការបោះឆ្នោតជ្រើសរើសកីឡាករបាល់ទាត់ឆ្នើមបុរស FIFA ២០១៦ នៅវគ្គ ចុងក្រោយនេះ គឺបានទៅលើ កីឡាករម្ចាស់​ពាន​រង្វាន់​បាល់​មាស​ពីរសម័យ​កាល រ៉ូណាល់ដូ ។នេះគឺជាការទទួលពានរង្វាន់ឆ្នើម បុរស FIFA ២០១៦ លើកទី ៤ ក្នុងអាជីពបាល់ទាត់។

ពិធីបោះឆ្នោតនិងប្រគល់ពានរង្វាន់នេះ បានប្រារព្ធធ្វើនៅក្នុងទីក្រុងស៊ូរិចប្រទេសស្វ៊ីស កាល​ពីរាត្រី​ថ្ងៃ​ចន្ទទី៩ ខែមករា ឆ្នាំ២០១៦ កន្លងមកនេះ ។

វីរបុរសព័រទុយហ្គាល់រូបនេះ ទទួលបានសំឡេងគាំទ្រ ៣៤,៥៤​ភាគរយនាំមុខកីឡាករ គូប្រជែងស្លាប់រស់ ម៉េស៊ី មកពីក្លឹបអ្នកមាន បុណ្យ Barcelona ដែលទទួលបានសំឡេងគាំទ្រ ២៦,៤២​ភាគរយ និងបន្តនាំមុខមិត្តរួមអាជីពក្នុងលីកតែមួយគឺ កីឡាករ Antoine Griezmann របស់ក្លឹបAt Madrid ដែលទទួលបានសំលេងគាំទ្រ ត្រឹមតែ ៧,៥៣ភាគរយ ។

សំឡេងឆ្នោតរបស់រ៉ូណាល់​ដូគឺបាន​​មក​ពីសមិទ្ធផលដែលគេខិតខំនាពេលកន្លងមកជូចជា៖ ជាម្ចាស់ពានបាល់មាស ជោគជ័យនៅ ក្នុងឆេមពានលីក និងការជួយឲ្យចៀមរោមមាសព័រទុយហ្គាល់លើកពានបាល់ទាត់យូរ៉ូ ២០១៦​ នៅប្រទេសបារាំងកន្លងទៅនេះ។ ក្រៅ ពី​នេះកីឡាកររ៉ូណាល់ដូ ជាប់ជាកំពូលអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតឆេមពានលីក ២០១៥-២០១៦ គឺ១៦ គ្រាប់ នាំមុខកីឡាករចំណាត់ថ្នាក់លេខ២ Robert Lewandowski.ចំនួន៧ គ្រាប់ ។ចំណែកការប្រកួតក្នុងលីកវិញគឺ រកគ្រាប់បាល់បាន ៤២ គ្រាប់ក្នុង ៤៤ ប្រកួត រួមនឹងស្នាដៃផ្សេងៗទៀត៕

 

 

 

 

 

RELATED ARTICLES