Friday, April 19, 2024
Homeកីឡាអន្ដរជាតិM​o​r​a​t​a​ ច​ង់​រត់​ចោល​ R​e​a​l​ M​a​dr​i​d​ ទៅ​ទ្រនំ​ចាស់​វិញ​

M​o​r​a​t​a​ ច​ង់​រត់​ចោល​ R​e​a​l​ M​a​dr​i​d​ ទៅ​ទ្រនំ​ចាស់​វិញ​

តាមប្រភពព័ត៌មានពី Corrier Dello Sport ចេញផ្សាយកាលពីថ្ងៃពុធទី៤ មករា ២០១៧ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Alvaro Morata បានបង្ហាញចំណាប់អារម្មណ៍ចង់វិលត្រឡប់ទៅលេងឲ្យក្លឹបបាល់ទាត់អ៊ីតាលីស៊េរី A សេះបង្កង់ Juventus វិញ ក្នុងរដូវកាលដោះដូរខែមករានេះ។

ការចង់ចាកចេញ របស់ Morata បានកើតឡើងក្រោយពី រូបលោកមិនសូវបានបង្ហាញវត្តមានញឹកញាប់ ក្នុងរជ្ជកាលដឹកនាំរបស់លោក Zinedine សម្រាប់រដូវកាលនេះ។​ មូលហេតុដែល Zinedane មិនសូវដាក់Morata ឲ្យលេង ដោយសារតែក្លឹបនេះសំបូរខ្សែប្រយុទ្ធសំបូរបែប ដែលធ្វើឲ្យលោកពិបាកសម្រេចចិត្ត។

កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ ធ្លាប់បានរួមរស់ជាមួយក្លឹបសេះបង្កង់ Juventus រយៈពេល២ឆ្នាំ មុនពេលផ្លាស់មកលេងក្នុងទឹកដី Real Madrid ។ កាលពីនៅជាមួយក្លឹប Juventus ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ធ្លាប់បង្ហាញវត្តមានបាន ៦៣ ប្រកួត និងស៊ុតបាល់បាន១៦គ្រាប់ ខណៈនៅជាមួយ Real Madrid មួយឆ្នាំបានលេងតែ ១៥ ប្រកួតគត់ និងស៊ុតបាល់បញ្ចូលទីបាន៥គ្រាប់។

ដោយ៖ ហេង ដេត

RELATED ARTICLES