Friday, April 26, 2024
Homeតារាខ្មែរសួស វីសា ទើបកែទម្រង់មុខចឹងសោះ បានឃើញស្អាតជាងមុន

សួស វីសា ទើបកែទម្រង់មុខចឹងសោះ បានឃើញស្អាតជាងមុន

ម្ចាស់បទ “វាសនាបុប្ផាស្វាយរៀង” សួស វីសា ដែលលេចមុខកាលពីពេលថ្មីៗនេះ លើឆាកតន្ត្រីអាស៊ីអាគ្នេយ៍នោះ បានតែងខ្លួនសិចស៊ីចម្លែកជាងមុន ដែលធ្វើឱ្យអ្នកទស្សនាមិនចង់ស្គាល់ថា ជារូបនាងឡើយ។

ក្នុងឈុតខោខ្មៅរឹបរាង អាវវៀលក្លៀក ពាក់ស្លាបទាំងសងខាង និងមានមកុដផងនោះ វីសា បញ្ចោញស្បែកសាច់ឡើងសខ្ចី ហើយផ្ទៃមុខនាងដែលពីមុនធំនោះ ប្រែទៅជាតូច និងមានចង្កាស្រួចវែងជាងមុន ទើបធ្វើឱ្យអ្នកទស្សនាផ្ទាល់មានការជជែកគ្នា ដោយសង្ស័យថា មិនមែនជារូបនាង ព្រោះតែមុខប្លែកពេក មុនពេលតារាហង្សមាស រូបនេះឡើងបង្ហើរសំនៀងនោះ។

ក្នុងជំនួបផ្ទាល់ សួស វីសា អ្នកចម្រៀងស្រទន់រូបនេះ និយាយដោយសំណើចថា ការពិតនាងខ្លួនឯងក៏មានអារម្មណ៍ថា ប្លែកដែរ ហើយខិតខំរិះរកវិធីតែងមុខ និងខ្លួនថែមទៀត ដើម្បីកុំឱ្យដដែលៗនាំឱ្យគេធុញ។

សួស វីសា និយាយលាយសំណើចថា “មានឯណាបង កែមុខអី ខ្ញុំផាត់មុខ (Make-up) ឱ្យប្លែកទៅ បានជាអីចឹងហ្នឹង តែចង្កាខ្ញុំចាក់បន្តិចមែន ចំណែកថ្ពាល់ទាំងសងខាងរាងតូចជាងមុនហ្នឹង គឺជាការផាត់មុខទេ (សើច)។ ខ្ញុំតែប៉ុណ្ណឹងយូរហើយតើ! គ្រាន់តែពេលមុនខ្ញុំធាត់ តែពេលនេះចុះគីឡូ ទើបស្គមជាងមុន ទើបប្លែកហ្នឹង”។

សួស វីសា បានច្រៀងបទស្លូវថ្មីៗរបស់ខ្លួនអូសទាញអ្នកគាំទ្រ ដូចជាបទ “កំដរខ្ញុំបន្តិចបានទេ?”, “ខូចចិត្តមានគ្នា”។ ដោយឡែកនៅពេលដែលវីសា ច្រៀងបទញាក់២បទ “Don’t lie” និងបទ “Go away” នោះ តារាចម្រៀងហង្សមាស រូបនេះ បានធ្វើឱ្យកក្រើកឆាកតែម្តង គឺនាងបានរៀបចំឱ្យក្រុមរាំរបស់នាង យកគ្រែស្នែងមកដាក់នៅលើឆាក ហើយនាងអង្គុយច្រៀង ដោយមានក្រុមរាំអមជុំវិញខ្លួន៕

RELATED ARTICLES