Saturday, April 27, 2024
Homeកីឡាអន្ដរជាតិប្រៀបធៀប​គ្រាប់​បាល់​ Ronaldo និង Salah

ប្រៀបធៀប​គ្រាប់​បាល់​ Ronaldo និង Salah

សម្រាប់រដូវកាល២០១៧-១៨ កន្លងទៅ ខ្សែប្រយុទ្ធ Ronaldoរបស់ក្លឹប​Real Madrid រក​គ្រាប់បាល់សរុបទាំងលីក និងប្រទេសបានចំនួន៥០ គ្រាប់ ក្នុង៤៩ប្រកួត។

​កីឡាករSalah របស់ក្លឹបហង្សក្រហមLiverpool រកគ្រាប់បាលសរុប៤៨​គ្រាប់ ក្នុង៥៥ប្រកួត ទាំងក្នុងលីក និងប្រទេស ។

Salah​ រក​បាន​៣២​​គ្រាប់ក្នុង៣៨ប្រកួត ​បំបែកកំណត់ត្រា​ថ្មី​មួយ​នៅប្រឺមីញេលីកជា​កីឡាករ​ផ្លាស់​មក​ក្លឹប​ថ្មី​ដំបូង​ ដែលធ្វើ​បាន​ល្អ​បែប​នេះ។

(Photo Facebook)

ប្រៀបធៀបការស៊ុតបញ្ចូលទីរយៈពេល៩០នាទីគ្រប់ការប្រកួត

តង់ទី១ រ៉ូណាល់ដូរកបាន១៩គ្រាប់ ខណៈSalah រកបាន២៣គ្រាប់

តង់ទី២រ៉ូណាល់ដូរកបាន៣១គ្រាប់ ខណៈSalah រកបាន២៥គ្រាប់

ប្រៀបធៀបការស៊ុតបញ្ចូលទីក្នុងក្របខណ្ឌឆេមពានលីក

-រ៉ូណាល់ដូ អាយុ ៣៣ឆ្នាំ កម្ពស់១,៨៥ ម៉ែត្រ ចំណាយពេល ១០៨០នាទី ស៊ុតបាន ១៥គ្រាប់ គិតជាមធ្យម៧២នាទី ក្នុង១គ្រាប់  និងប្រើល្បឿន៣១គីឡូម៉ែត្រក្នុងមួយម៉ោង។

-Salahអាយុ ២៥ឆ្នាំ កម្ពស់១,៧៥ ម៉ែត្រ ចំណាយពេល ៨៩៩នាទី ស៊ុតបាន ១០គ្រាប់ គិតជាមធ្យម៩០នាទី ក្នុង១គ្រាប់  និងប្រើល្បឿន៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។

ការប្រើប្រាស់ជំនាញរកគ្រាប់បាល់បញ្ចូលទី ឆេមពានលីក

-រ៉ូណាល់ដូ ជំនាញប្រើជើងស្តាំ គឹស៊ុតបាន១០គ្រាប់  ជើងឆ្វេង៣គ្រាប់  និងក្បាល២គ្រាប់។

-Salah  ជំនាញប្រើជើងឆ្វេងគឹស៊ុតបាន៩គ្រាប់  ជើងស្តាំ១គ្រាប់  ។

រ៉ូណាល់ដូកំពុង​សម្លឹង​ឃើញ​ពានឆេមពានលីកលើក​ទី​៥​ ក្នុង​អាជីព​ ខណៈ  Salah មិន​ទាន់​ស្គាល់​ជាតិ​ពាន​នេះ​នៅ​ឡើយ​ទេ។

RELATED ARTICLES