Saturday, April 27, 2024
Homeតារាខ្មែរទេព បូព្រឹក្ស នៅមិនទាន់បាត់ក្តៅចិត្ត

ទេព បូព្រឹក្ស នៅមិនទាន់បាត់ក្តៅចិត្ត

ក្រោយរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមថា ទេព បូព្រឹក្ស ស្លៀកឈុតដូចតួស្រីជប៉ុន ទៅញ៉ាំបាយជាមួយសង្សារនាង ងួន ចាន់ដេវីត និងខ្លះទៀតបានវាយប្រហារថា នាងមានចរិតប្រែប្រួលច្រងេងច្រងាងជាងមុន តាំងពីចាប់ដៃគូចម្រៀង និងបង្កាត់ភ្លើងស្នេហាជាមួយម្ចាស់បទ “រាំញីកែងជើង” មករហូតមកដល់ពេលនេះ បូព្រឹក្ស ហៅស្រីនិច្ច នៅមិនទាន់បាត់ក្តៅចិត្តនៅឡើយ បើទោះជានាងបានចេញមុខបកស្រាយរឿងណាត់សង្សារញ៉ាំបាយ ដូចតួជប៉ុន នោះទៅហើយក្តី។

កាលពីថ្ងៃទី30 ខែកញ្ញា កន្លងទៅ នាងទេព បូព្រឹក្ស បានឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ ដោយលើកយកបទចម្រៀង3បទ ឡើងអូសទាញអ្នកគាំទ្រ ដូចជាបទ “Trap Queen”,  “ខ្ជិលនិយាយ” និងបទ “Turn It Up”។

ទេព បូព្រឹក្ស ដែលលេងម៉ូដសក់ទង់ដែង និងស្លៀកឈុតខ្មៅនោះ ហាក់ដូចជាមានអារម្មណ៍ច្របូកច្របល់ក្នុងចិត្ត ហើយនាងផ្តាំដល់អ្នកទស្សនាផ្ទាល់ថា “បើយើងមិនចូលចិត្តអ្នកណាម្នាក់ យើងគ្រាន់តែនិយាយថា ខ្ជិលនិយាយទៅ ចប់ហើយណា”។

គេមិនដឹងថា ការថ្លែងរបស់នាងទេព បូព្រឹក្ស នៅពេលនេះ ជាការដៀមដាមឱ្យហង្សមាស ឬយ៉ាងណានោះទេ ខណៈដែលថ្មីៗនេះ គូស្នេហ៍នាង ងួន ចាន់ដេវីត ដែលទើបដើរចេញពីហង្សមាស នោះ បាននិយាយផ្កែផ្កាឱ្យហង្សមាស ថា ដោយសារតែលោកមានកម្ពស់ខ្ពស់ពេក គឺ 1/80ម៉ែត្រជាង អ៊ីចឹងហើយបានជាធ្វើអីគេមើលមិនសូវឃើញទេ តែពេលមានបញ្ហា គឺគេចាំចាប់កំហុសតែម្តង។

ដោយឡែក ទេព បូព្រឹក្ស នៅពេលនេះ គឺបន្តច្រៀងឱ្យផលិតកម្មរស្មីហង្សមាស ជាបន្តទៅទៀត មិនស្ពាយបង្វេចចេញពីទ្រនំធំនេះ តាមគូស្នេហ៍ឡើយ។ ប៉ុន្តែ នាងបូព្រឹក្ស ហៅស្រីនិច្ច នៅហាក់មានអារម្មណ៍មួម៉ៅក្តៅចិត្តរឿងគេរិះគន់លើរូបនាងមិនទាន់បាត់នៅឡើយ ហើយថែមទាំងព្យាយាមដើរគេចពីអ្នកកាសែតទៀតផងដែរ នេះមិនមែនជាទម្លាប់របស់នាងពីមុននោះទេ៕

RELATED ARTICLES