Saturday, April 27, 2024
Homeតារាខ្មែរបេប៊ី ចេញពីពេទ្យភ្លាម ឡើងឆាកភ្លែត ច្រៀងទាំងគ្មានថាមពល

បេប៊ី ចេញពីពេទ្យភ្លាម ឡើងឆាកភ្លែត ច្រៀងទាំងគ្មានថាមពល

ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី កាលពីពេលថ្មីៗនេះ បានឡើងច្រៀងនៅឆាកតន្ត្រីប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ទាំងខ្លួនមានជំងឺ ហើយនាងថា គ្មានថាមពលក្នុងខ្លួននោះទេ តែមិនអាចលុបចោលបានឡើយ។

ជាមួយដងខ្លួនយ៉ាងស្រលន សាច់សខ្ចីម៉ដ្ឋខៃនោះ នាងបេប៊ី នៅតែអាចគ្រលែងចង្កេះជាមួយក្បាច់រាំរង្គើឆាកតន្ត្រីដដែល តាមរយៈបទ “អំណាចលុយ” ដែលនាងតែងខ្លួនរាងយ៉ាងស្វែលស្អាត ហើយគ្របទៅដោយលុយ១០០ដុល្លារ នៅពីលើខ្លួនជុំជិត។

អ្នកទស្សនាផ្ទាល់សប្បាយរីករាយពេលដែលឃើញនាងបេប៊ី លេងក្បាច់រាំយ៉ាងជក់ចិត្តនោះ ប៉ុន្តែ ក្រោយពីចុះពីលើឆាក នាងបេប៊ី បានអង្គុយស្រងូតស្រងាត់ខ្លួនឯង ហើយវាចាថា នាងគ្មានថាមពលឡើងរាំនោះទេ ព្រោះឈឺ តែមិនអាចខកខានបាន ទើបត្រូវតែបង្ខំចិត្តឡើងច្រៀងទាំងឈឺបែបនេះ។

ដោយឡែក ម្តាយរបស់បេប៊ី បានឱ្យដឹងថា មុនពេលកូនស្រីគាត់ឡើងច្រៀងនេះ គឺទើបតែចេញពីពេទ្យភ្លាម ឡើងឆាកភ្លែតតែម្តង។

ម្តាយបេប៊ី អះអាងថា “កូនស្រីគាត់មិនមានជំងឺកាចសាហាវអីធ្ងន់ធ្ងរនោះទេ គ្រាន់តែផ្តាសាយធំប៉ុណ្ណោះ ហើយពេទ្យប្រចាំរបស់គាត់ និងកូនស្រី ពោលគឺមួយគ្រួសារតែម្តង គឺពេទ្យមួយនៅតាមផ្លូវកម្ពុជាក្រោម ដែលពេទ្យស្គាល់ច្បាស់ ទោះជាពេលខ្លះទៅដាស់ពេទ្យទាំងយប់ ក៏ពេទ្យត្រូវតែក្រោកព្យាបាលឱ្យដែរ”។

គួរបញ្ជាក់ថា បេប៊ី បានផ្អាកការសម្តែងភាពយន្ត ដោយយកពេលវេលាផ្តោតទៅលើការពង្រឹងធ្វើពិធីការិនីនៅ CTN និង MyTV វិញ ហើយនាងបានវិវឌ្ឍខ្លួនក្លាយទៅជាតារាចម្រៀង Original Songs ផងដែរ៕

RELATED ARTICLES