Friday, April 26, 2024
Homeតារាខ្មែរសុឹម សូលិកា កាន់តែផ្អែមល្ហែមស្នេហ៍ថ្មី បន្តវាយប្រហារប្រុសលាបពណ៌

សុឹម សូលិកា កាន់តែផ្អែមល្ហែមស្នេហ៍ថ្មី បន្តវាយប្រហារប្រុសលាបពណ៌

អំឡុងពេលដែលអ្នកមេម៉ាយស៊ឹម សូលិកា កាន់តែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយពោះម៉ាយអេង រិទ្ធី នៅអាមេរិកនោះ ពិធីការិនីរូបនេះកាន់តែបញ្ចោញសារវាយប្រហារទៅលើបុរសម្នាក់ ដែលគេសង្ស័យថា ជាអតីតសង្សាររបស់នាង គឺលោកទិត ថាវរិទ្ធ នោះ រកតែអតីតអគ្គនាយករងទូរទស្សន៍បាយ័នរូបនេះ តបតមិនរួចឡើយ។

អ្នកសិល្បៈ និងមហាជនជាច្រើន បានសម្តែងការភ្ញាក់ផ្អើល ហើយពួកគេបាននិយាយថា មើលទៅអ្នកនាងស៊ឹម សូលិកា នៅតែមិនទាន់បាត់ឈឺចាប់ដោយសារប្រុសនោះទេ បានជាពេលនេះនាងត្រូវតែចេញមុខបកអាក្រាតប្រុសនោះ ឱ្យរងភាពអាម៉ាសវិញម្តង ព្រោះថា បុរសដែលនាងមិនព្រមបង្ហាញឈ្មោះនោះ នៅតែដើរនិយាយដើមនាងតាមផ្លូវ បើទោះជានាងនិងប្រុសនោះ បានបែកបាក់គ្នាជាច្រើនឆ្នាំមកហើយក្តី។

ស៊ឹម សូលិកា ថ្លែងសារកាលពីពេលថ្មីៗនេះថា “ចង់និយាយអំពីមនុស្សតែម្នាក់គត់ ដែលចូលចិត្តលាបពណ៌ឱ្យគេ ចាក់រុកគេ ច្រណែនគេ និយាយដើមគេ គ្រប់ពេលឱ្យតែជួបមាន់ថ្មីជំទង់ៗ ស្ទើរៗ មិនទាន់ដឹងអីហ្នឹង គឺទៀងទាត់និយាយដើមគេអាក្រក់រហូត ល្អតែខ្លួនឯង រហូតមកដល់ពេលនេះ ចូលចិត្តឆក់ប្លន់សុភមង្គលគេ ចង់បានតែរបស់ដែល Free Free មិនអាចផ្តល់សេចក្តីសុខដល់អ្នកដទៃហើយ ច្រណែនគេទៀត និយាយរួម  សូម្បីតែសេចក្តីសុខសុភមង្គលខ្លួនឯងក៏គ្មានផង ព្រោះនៅក្នុងខួរក្តៅគគុកដូចរងើកភ្លើង ទោះបិទ Cool Gel ក៏មិនបាត់ឈឺក្បាលដែរ (មាយា) មិនដែលចេះទទួលកំហុសខ្លួនឯងសោះ អាគាត់នេះ ជីវិតរស់នៅខុសគេខុសឯងមួយចប់ហ្មង អន់ចរិតណាស់ ត្រជាក់លូក និងដៃក្តៅបានរកវែក ខួរអន់  និយាយដើមគេច្រើនកន្លែងពេក គេមិនមាត់ គេបណ្តោយ បានចិត្ត ពិសពុលណាស់ ពូមួយហ្នុងហ៊ានណាស់ ល្បិចណាស់ ខាងនិយាយពីរោះ ស្លូតៗមិនសូវចេះមាត់គួរសមទេ តែបើជិះឡានជាមួយពីភ្នំពេញ ដល់បាត់ដំបង ប៉ោយប៉ែត កាត់មកសៀមរាប ទៅដល់ព្រះវិហារទៀត ក៏មិនអត់រឿងនិយាយដើមគេដែរ អ្នកណាក៏មិនល្អស្មើខ្លួនដែរ ពូកែណាស់ (ឮគេថា) តាមពិតនិពន្ធខ្លួនឯង ហើយតាំងថា ឮគេថាៗ តែម្នាក់ឯងរហូត និយាយចេញមកដូច កើតរោគចិត្តបែបគិតថា គេឡប់សតិហើយមើលទៅ តាមពិតសរសៃប្រសាទ ធ្វើទុក្ខខ្លួនឯងសោះ តែមិនដឹងខ្លួន។ ខ្ញុំគ្រាន់តែជម្រាបជាដំណឹងថា ទេណា លោកកុំព្យាយាមចេចចូចទៀត ប្រយ័ត្នបែកមាត់ គេនៅតែផ្ទះគេសោះ គេមិនដែលពាក់ព័ន្ធជាមួយផង តែនៅឆ្លៀតបៀតបៀនគេទៀតអី ក៏ចិត្តតិរច្ឆានម៉្លេះ លោកប្រុសអីកើតមកខុសគេ ខុសឯងយ៉ាងនេះ ជិតងាប់ទៅវិញហើយ នៅមិនដឹងខ្លួនទៀត កម្មពៀរតាមស្នងហើយ នៅប្រឹងសាងកម្មអកុសលបន្តទៀត នរករង់ចាំហើយ  លោកប្រេតអើយ។ ថាមិនចង់និយាយសោះ តែនៅស្ងៀមវាកាន់តែបានចិត្ត ស្នេហាឯង ក៏ឈ្នានីសឯង មិត្តភាពឯង ក៏វាចង់បំបែក យ៉ីអាតួនេះវើយ”។

នេះមិនមែនជាលើកទី1ឡើយ ដែលស៊ឹម សូលិកា បានបញ្ចោញកំហឹងទៅលើប្រុសម្នាក់ ដោយពាក្យពេចន៍ធ្ងន់ធ្ងរ  រកតែបុរសដែលគេសង្ស័យថា ជាលោកទិត ថាវរិទ្ធ ជាអ្នកដែលនាងថា ពូកែនិយាយដើមនាងនោះ គឺមិនអាចងើបមុខបានឡើយ។ ប៉ុន្តែ ទោះជាអ្នកចូល Comment សួរសូលិកា យ៉ាងណាថា តើបុរសនោះជាលោកទិត ថាវរិទ្ធ ឬអ្នកណាផ្សេង តែសូលិកា មិនតបឡើយ ខណៈដែលសង្សារថ្មីរបស់នាង គឺលោកអេង រិទ្ធី តែងតែចែកចាយ (Share) ភ្លាមៗ នូវសារជាកំហឹងរបស់សូលិកា ផ្ញើឱ្យបុរសម្នាក់នោះ។

ស៊ឹម សូលិកា ធ្លាប់បានសាងស្នេហ៍ជាមួយលោកទិត ថាវរិទ្ធ  ជាង5ឆ្នាំ នៅពេលដែលនាងបានលែងលះអតីតប្តី លោកវីរៈ ដែលបានបន្សល់ចំណងដៃកូនស្រីម្នាក់ អាយុ19ឆ្នាំ យ៉ាងស្រស់ស្អាត ឈ្មោះសុកាន់ វីរៈណុច។

តែចំណងស្នេហ៍អត់ខាន់ស្លារបស់សូលិកា និងលោកថាវរិទ្ធ ត្រូវបានបានចែកផ្លូវគ្នាកណ្តាលទី ដោយសារក្រុមគ្រួសារលោកថាវរិទ្ធ មិនព្រមឱ្យមានពិធីមង្គលការកើតឡើង និងមិនព្រមទទួលសូលិកា ជាសមាជិកគ្រួសារជាដាច់ខាត។ ដោយក្តៅចិត្ត ស៊ឹម សូលិកា បានងាកទៅភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅលោកថាវរិទ្ធ ទើបធ្វើឱ្យអតីតអគ្គនាយករងទូរទស្សន៍បាយ័ន រូបនេះ សងសឹកសូលិកា វិញ តាមរយៈការងាកទៅកៀកកើយជាមួយស្រីក្មេង នាងនៅ សុនិតា ហើយពួកគេបានទិញវីឡាទ្រនំស្នេហ៍រស់នៅក្បែរគ្នា ឯបុរីប៉េងហួត (បឹងស្នោ) ទើបធ្វើឱ្យមនុស្សមួយចំនួនបានលើកឡើងថា គូស្នេហ៍2គូនេះកាន់តែកាច់កុងគ្នាខ្លាំងឡើងៗ៕

RELATED ARTICLES