Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិកម្មករទារដំឡើងប្រាក់ខែ ផ្ទុះបាតុកម្មស្លាប់១ របួសជាង៥០នាក់ នៅបង់ក្លាដេស

កម្មករទារដំឡើងប្រាក់ខែ ផ្ទុះបាតុកម្មស្លាប់១ របួសជាង៥០នាក់ នៅបង់ក្លាដេស

យ៉ាងហោចណាស់ កម្មករម្នាក់បានស្លាប់បាត់បង់ជីវិត និងជាង៥០នាក់ទៀត បានរងរបួសធ្ងន់-ស្រាល នៅក្នុងហេតុការណ៍ផ្ទុះការតវ៉ាពីសំណាក់កម្មករ-កម្មការិនីរោងចក្រកាត់ដេរនៅក្នុងប្រទេសបង់ក្លាដេស កាលពីព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។

ប៉ូលិសបង់ក្លាដេស បានសម្រេចប្រើរថយន្តបាញ់ទឹក ដើម្បីបំបែកហ្វូងកម្មករ-កម្មការិនីកាត់ដេរ ដែលមានគ្នាប្រមាណជាង១ម៉ឺននាក់ ប្រមូលផ្តុំបិទផ្លូវសំខាន់ៗ ឈានចូលដល់ថ្ងៃទី ០៤។

អាជ្ញាធរប៉ូលិស បានឱ្យដឹងថា ក្រោយពេលដែលមានការបិទផ្លូវសំខាន់ៗជាច្រើនកន្លែង នៅក្នុងទីក្រុងដាហ្គា រដ្ឋាភិបាលសម្រេចប្រើប្រាស់រថយន្តបាញ់ទឹក ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់កៅស៊ូ ទៅលើហ្វូងបាតុករ។

មូលហេតុដែលនាំឱ្យឈានដល់ការធ្វើបាតុកម្មបិទផ្លូវ គឺដើម្បីទាមទារដំឡើងប្រាក់ខែ ឱ្យបានខ្ពស់ជាងបច្ចុប្បន្ន។ កាលពីខែធ្នូ កន្លងទៅ រដ្ឋាភិបាលបង់ក្លាដេស បានសម្រេចដំឡើងប្រាក់ខែកម្មករ ៥០% គឺមានចំនួន៩៥ដុល្លារ ក្នុង១ខែ ប៉ុន្តែ កម្មករមិនព្រមទទួលយក ហើយព្រមានធ្វើកូដកម្មបន្តទៀត។

(PhotO : Daily Mail)

កម្មករម្នាក់បាននិយាយថា យើងនឹងចាកចេញពីផ្លូវសំខាន់ៗ ប្រសិនបើការទាមទាររបស់យើងមិនបានសម្រេច។

គយរបញ្ជាក់ថា បង់ក្លាដេស គឺជាប្រទេសផលិតសម្លៀកបំពាក់ធំជាងគេនៅលើពិភពលោក បន្ទាប់ពីចិន ដែលមានរោងចក្រកាត់ដេរចំនួន៤៥០០កន្លែង និងនាំចេញគិតជាទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារ ក្នុង១ឆ្នាំ៕

RELATED ARTICLES