Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិម៉ាឡេស៊ី-សិង្ហបុរី ឯកភាពដោះស្រាយជម្លោះដែនអាកាសរួមគ្នា

ម៉ាឡេស៊ី-សិង្ហបុរី ឯកភាពដោះស្រាយជម្លោះដែនអាកាសរួមគ្នា

ទីបំផុត ប្រទេសម៉ាឡេស៊ី នឹងផ្អាកជាបន្ទាន់ ទៅលើតំបន់ហាមឃាត់អចិន្ត្រៃយ៍របស់ខ្លួននៅក្នុងដែនអាកាសពីលើតំបន់អាកាសយានដ្ឋាន Pasir Gudang ខណៈប្រទេសសិង្ហបុរី ក៏បានយល់ព្រមផ្អាកបណ្តោះអាសន្នប្រតិបត្តិការចំពោះប្រព័ន្ធចុះចតឧបករណ៍អេឡិចត្រូនិកនៅព្រលានយន្តហោះ Seletar Airport ផងដែរ។ ការផ្អាកនេះនឹងត្រូវដាក់ឱ្យអនុវត្តរយៈពេល១ខែដំបូង ។

នេះបើយោងតាមសម្តីរដ្ឋមន្ត្រីការបរទេស ប្រទេសទាំងពីរដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយជំនួបប្រជុំនៅសិង្ហបុរី  កាលពីថ្ងៃអង្គារ ទី៨ ខែមករា ឆ្នាំ២០១៩។

កាលពីព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីប្រទេសទាំងពីរបានជួបប្រជុំទ្វេភាគីដោយរួមបញ្ចូល ទាំងជម្លោះដែនអាកាស ដែលកំពុងតែកើតឡើងនាពេលបច្ចុប្បន្ននេះ។

នៅក្នុងសេចក្តីថ្លៃងការណ៍រួមនោះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសទាំងពីរ ក៏បានកំណត់ពេលវេលាឱ្យមានការជួបប្រជុំគ្នា សម្រាប់ការពិភាក្សាស្តីអំពីបញ្ហាតំបន់ រឹតបន្តឹងអចិន្ត្រៃយ៍ទៅលើដែនអាកាស Pasir Gudang  និងតំបន់ប្រព័ន្ធចុះចតឧបករណ៍អេឡិចត្រូនិកនៅព្រលានយន្តហោះ Seletar Airport ដើម្បីធានាឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពអាកាសចរស៊ីវិល ។

លោក Vivian Balakrishnan និងលោក Saifuddin Abdullah (The Straits Times)

លោក Vivian Balakrishnan  រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និង លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បាននិយាយថា កិច្ចប្រជុំនេះសម្រេចបានលទ្ធផលវិជ្ជមាន និងការកសាងមិត្តភាព។

ប្រទេសទាំងពីរក៏បានប្តេជ្ញាចិត្តធ្វើឱ្យប្រសើរឡើងចំណងទាក់ទងទ្វេភាគី និងការគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍ រួម។ ជាមួយគ្នានេះដែរ ប្រទេសទាំងពីរក៏បានប្តេជ្ញាធ្វើឱ្យមានសន្តិភាពនៅតាមតំបន់ព្រំដែនផងដែរ និងជួយពង្រឹងវិស័យយោធាគ្នាទៅវិញទៅមក”

RELATED ARTICLES